គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៧មិថុនាៈ​​ប្រាំបីលើក,​ស្លាប់​ប្រាំបីនាក់​នាក់,​របួស​១៥នាក់​

1018
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈប្រភពពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​ថ្ងៃទី​២៦​ដល់​ម៉ោង​២​ថ្ងៃទី​២៧ ខែមិថុនានេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​ប្រាំបី​លើក​(​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ប្រាំបី​នាក់​(​ស្រី​២​នាក់​),របួស​ធ្ងន់ប្រាំមួយ​នាក់​(​ស្រី​មួយ​នាក់​) ,របួសស្រាលប្រាំបួន​នាក់​(​ស្រី​២​នាក់​) ។​ គិតរយៈពេល​២៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២៧ ខែមិថុនា កើតឡើង​ចំនួន ២២០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៥​នាក់ របួស​សរុប ៣៤៩​នាក់។

រថយន្តជួបគ្រោះថ្នាក់ចរាចរនៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៧មិថុនា

​នៅក្នុង​ករណី​ហេតុការណ៍នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង។ ក្នុងនោះ​មាន​ម៉ូតូ ប្រាំ​មួយ​គ្រឿង រថយន្ត​តូចបួន​គ្រឿង រថយន្ត​ធំបីគ្រឿង និង កង់មួយ​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពពេល​គ្រោះ​ថ្នាក់​​​ប្រាំមួយនាក់​(​យប់​១​នាក់​) ។​

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពីល្បឿន , មិន​ប្រកាន់​ស្តាំ, បត់​គ្រោះថ្នាក់ , មិន​គោរព​សិទ្ធិនិង​ប្រជែង។​

ដោយឡែក​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២៧​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២៧ ខែមិថុនា កើតឡើង​ចំនួន ២២០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១១៥​នាក់ របួស​សរុប ៣៤៩​នាក់ របួសធ្ងន់ ១៨០​នាក់ របួសស្រាល ១៦៩​នាក់ ៕​មន

ជនរងគ្រោះ៤នាក់ស្លាប់ក្នុងពេលតែមួយខណៈត្រូវរថយន្តបុកនៅខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៧ខែមិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម