ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានសំណេះសំណាល ជាមួយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ ១២ ប្រភេទកីឡា មុនចេញទៅធ្វើការហ្វឹក ហាត់នៅប្រទេសចិន រយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SESGAMES 2023 លើកទី៣២ នៅកម្ពុជា។

លោក ប៉ុន សុខ បានមានប្រសាសន៍ថាៈ កម្ពុជាបញ្ជូនក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ១២ ប្រភេទ កីឡាហ្វឹកហាត់ នៅប្រទេសចិន រយៈពេលវែង ដើម្បីពង្រឹងពង្រីក សមត្ថភាព ទំាងបច្ចេកទេស ទិចនិក យុទ្ធសាស្រ្តតាមប្រភេទកីឡានីមួយៗ ក្នុងការដណ្តើម មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា SES GAMRES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។

កីឡាទំាង១២ ប្រភេទ រួមមាន កីឡាកាយសម្ព័ន្ធ កីឡាយូដូ កីឡាបាល់ទាត់នារី កីឡាវូស៊ូ កីឡាបាល់ទះ ក្នុងសាលផ្នែកនារី កីឡាបាល់បោះ កីឡាវាយកូនឃ្លីលើតុ កីឡាអត្តពលកម្ម កីឡាវាយសី កីឡាចំបាប់ កីឡាវាយសី កីឡាហែលទឹក និងលើកទម្ងន់។ សកម្មភាពក្រៅប្រទេស ជាយុទ្ធសាស្រ្តផ្នែកសា្មរតី និងបច្ចេកទេស ដល់ក្រុមអត្តពលិកកម្ពុជា៕/V-PC