ឃាត់ខ្លួន​ជនបរទេស​មក​ធ្វើការ និង​ស្នាក់នៅ​ខុសច្បាប់​នៅ​ខណ្ឌចំការមន​ប្រមាណ​១០​នាក់​

1083
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​នឹង​កម្លាំង​មូលដ្ឋាន ដែល​ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក លឹម ស៊ា​ង​ហៃ ក្រឡាបញ្ជី បាន​សហកា​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ម៉ោង​៣ និង​១៥​នាទី​នេះ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ ហាង​កាហ្វេ ផ្លូវ​លេខ​២៨៨, ២៧៦,២៨០ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

​ប្រតិបត្តិការ​នេះ កម្លាំង​បាន​ពិនិត្យឃើញ​មាន ជនបរទេស​ចំនួន ១០​នាក់ ស្រី ៥ នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​ស្នាក់នៅ​និង​ប្រកប​របរ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ ។​

​ក្រុម​ប្រតិបត្តិការ​បាន​បញ្ជូន​ជនបរទេស​ចំនួន ១០​នាក់ ស្រី​៥​នាក់ ខាងលើ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ និង​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម