ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​:​ពិធី​អនុវត្ត​លំ​ហាត់​សមយុទ្ធ​ជំនាញ​សង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់ ឆ្នាំ​២០២២ នៃ​កង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​គ្រោះមហន្តរាយ​លេខ​៧២៥ របស់​កងពលតូច​អន្តរាគមន៍​លេខ​១​បានធ្វើ​ឡើង នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​លោក​ទេសរដ្ឋមន្ត្រី គង់ គីម បាន​មានប្រសាសន៍ថា ការធ្វើ​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ​គឺមាន​សារៈសំខាន់​ណាស់​ដើម្បី​ពង្រឹងសមត្ថភាព​ប្រសិទ្ធភាព​ជួយសង្គ្រោះ​ជនរងគ្រោះ​នៅក្នុងពេល​ដែលមាន​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ផ្សេងៗ​កើតឡើង​នៅ​តំបន់​ណាមួយ ៕

​រូបថត​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​អញ្ជើញ​ពិនិត្យមើល​លំ​ហាត់​សមយុទ្ធ​ជំនាញ​សង្គ្រោះ​គ្រោះមហន្តរាយ​ដោយ​ទឹកជំនន់​ឆ្នាំ​២០២២(​រូបថត ទេ​ពក​ង្រី​)