​ប្រែ​សម្រួលៈ​បំណង​(ST)៖​គណៈប្រតិភូ​សភា​អាម៉េរិក​មួយ​បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​៧​កញ្ញា​ក្នុង​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​ជា​មុន​មួយ និង​ជា​ក្រុមមន្ត្រី​ព្រឹទ្ធសភា​អាម៉េរិក​ធំ​បំផុត​ដែល​​បាន​ធ្វើ​ទស្សនកិច្ច​កោះ​នេះ​ដោយ​ផ្គើន​នឹង​ការតវ៉ា​ប្រឆាំង​របស់​ចិន​។​

​ការិយាល័យ​ទំនាក់ទំនង​អាម៉េរិក​ប្រចាំ​តៃវ៉ាន់ ដែល​តាម​ការជាក់ស្តែង​ជា​ស្ថានទូត​អាម៉េរិក​បាន​និយាយថា សមាជិក​សភា​ប្រាំបី​រូប ដឹកនាំ​ដោយ​សមាជិក​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​ផ្លរីដា​​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​សេវា​កងកម្លាំងប្រដាប់អាវុធ នឹង​ស្នាក់នៅ​កោះ​តៃវ៉ាន់​រហូត​ដ​ល់​ថ្ងៃ​សុក្រជា​ផ្នែក​នៃ​ដំណើរ​ទស្សនកិច្ច​ធំ​មួយ​មក​កាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​ការមកដល់​នៃ​គណៈប្រតិភូ​នេះ​កើតឡើង​ចំ​ពេល​រថក្រោះ​បាញ់​លើ​គោលដៅ​និង​យន្តហោះ​ហោះ​ពី​លើ​ក្បាល​នៅពេល​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​ប្រយុទ្ធ​ធំ​បំផុត​របស់​ខ្លួន​ក្រោយ​ការ​គំរាម​ជន្ល​ចុះឡើង​ពីចិន​ដី​​គោក​អស់​ពេល​ជា​ច្រើន​សប្តាហ៍​។​

​ចិន​ដែល​អះអាង​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​របស់​ខ្លួន បាន​ធ្វើ​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​ភ្លាមបន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​កាលពី​ដើម​ខែ​មុន​ដោយ​ប្រធាន​សភា​អាម៉េរិក​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី​។​តៃវ៉ាន់​​ច្រាន​​ចោល​ការអះអាង​អធិបតេយ្យភាពរបស់​ចិន​លើខ្លួននិងក៏​បាន​ធ្វើ​សមយុទ្ធ​ត​តប​វិញ​ ហើយ​ថា​ខ្លួន​មាន​សមត្ថភាព​ការពារ​ខ្លួន​៕

​ទាហាន​តៃវ៉ាន់​ហាត់​បាញ់​កាំជ្រួច​Javelin​ក្នុងអំឡុង​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​ខ័ណ្ឌ​ពីង​ទុ​ង​កាលពី​ថ្ងៃ​៧​កញ្ញា