ដោយៈ បាយ័ន / សៀមរាបៈ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកញ្ញា នេះ អាជ្ញាធរមានសមត្ថកិច្ច ទទួលបានពាក្យបណ្តឹង ១៣១ បណ្តឹង ជុំវិញក្នុងការប្រមូលផ្តុំរបស់សមាជិក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ( LDP) នៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បណ្តឹងទទួលគិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សរុប ១៣១ បណ្តឹង នឹងមានមនុស្ស សរុបចំនួន ២៥៩ នាក់ ក្នុងនោះ មាននីតិជន ១៦៣ នាក់ និងអនីតិជនចំនួន ៩៦ នាក់។

សមត្ថកិច្ចស្រុកបន្ទាយស្រី បាននិយាយនៅព្រឹកនេះថាៈ សមាជិកបក្ស ខាងលើ នៅមិនទាន់ចាកចេញអស់នៅឡើយទេ គឺនៅសល់ប្រហែល ៣៥៨ នាក់ ក្នុងនោះ ស្រីប្រហែល ១៨៧ នាក់ និងក្មេងប្រហែល ១៦៨ នាក់៕ V / N