ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តី​ការឈប់​សម្រាក​ថ្ងៃបុណ្យ​ដែលមាន​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ២០២៣ ខាងមុខ​ដោយ​ក្នុងនេះ​បានបង្ហាញ​ថា ការឈប់​សម្រាក​នៅ​ឆ្នាំក្រោយ​មាន​ចំនួន​សរុប​២១​ថ្ងៃ​។​

​ក្នុង​សេចក្តីប្រកាស​ដែល​ចេញ​នៅ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២២ បានឱ្យដឹងថា​ត្រូវបាន​អនុញ្ញាតឱ្យ​កម្មករនិយោជិត​នៃ​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​មានចែង​ក្នុង​មាត្រា​១ នៃ​ច្បាប់ ស្តីពី​ការងារ បាន​ឈប់សម្រាក​ពី​ការងារ​ដោយមាន​ប្រាក់​ឈ្នួល តាម​ប្រតិទិន​ដូច​មាន​ក្នុង​សេចក្តីប្រកាស​ខាងក្រោម​៖​