​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ព្រះ​ទេព​មុនី ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​ធម្ម​វង្សា​ធិបតី សុខ ថា​ន ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង និមន្ត​អមដោយ​ព្រះ​សរណ​មង្គល ប៉ុ​ណ្យ ជី​ង ព្រះ​រាជាគណៈ ថ្នាក់​កិត្តិយស ព្រះ​សមុហ៍​គណ​ខេត្ត បាន​នាំយក​ទេយ្យទាន ចែក​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នៃ​មន្ទីរ​ធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ចំនួន ៣២ នាក់​។​

​ទេយ្យទាន​ដែល​បាន​ចែកជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម​, មី​១​កេស ទឹក​សុទ្ធ​១​យួរ​,​ទឹកត្រី​១​យួរ​,​ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ៣ ម៉ឺន​រៀល ។​

​លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត រួម​នឹង​មន្ត្រីរាជការ​ទាំងអស់ បាន​ថ្លែង​អំណរ​ព្រះ​គុណ ដល់​ព្រះ​មេគណ​ខេត្ត និង​មន្ត្រី​សង្ឃ​ខេត្ត សូម​មាន​ព្រះ​សុខភាព ល្អ ព្រះ​ជន្មា​យឺនយូរ​ដើម្បី​ដឹកនាំ​វិស័យ​ព្រះពុទ្ធសាសនា នៅ​ខេត្តកំពង់ឆ្នាំង ឱ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ ថែមទៀត​៕ V / N