​ដោយៈ វង ធូ / បន្ទាយ​មាន​ជ័​យៈ កាល​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ ព្រះ​យេស៊ូ​គ្រឹ​ស្ទា​ន ប្រចាំ​ស្រុក​អូរជ្រៅ សហការ​ជាម​យ​យ​អាជ្ញាធរ​ឃុំ នាំយក​អំណោយ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ក្រីក្រ ចំនួន ៤០ គ្រួសារ រស់នៅ​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក អៀង ភារ​ម្យ ប្រធាន​គណៈកម្មការ​គ្រឹ​ស្ទា​ន ប្រចាំ​ស្រុក​អូរជ្រៅ បាន​ប្រាប់ថាៈ ការនាំយក​អំណោយ នេះ​ដោយ​ឃើញ​សភាព​ជាក់ស្តែង លើ​ជីវភាព​រស់នៅ​របស់ ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ទុក​លំបាក​ខ្វះខាត អង្ករ សម្រាប់​បរិភោគ​ប្រចាំថ្ងៃ កូន​ច្រើន ចាស់ជរា​គ្មាន​ទីពឹង ។​

​លោក អាន វណ្ណៈ អភិបាលរង​ស្រុក​អូរជ្រៅ និង​តំណាង​លោក កែវ តារា​រស្មី អភិបាលស្រុក​អូរជ្រៅ បានឱ្យដឹងថាៈ អាជ្ញាធរ​ស្រុក ចូលរួម​ត្រេកអរ ដែល​បាន​សហការ ជាមួយ​អង្គការ​ព្រះ​យេស៊ូ​គ្រឹ​ស្ទា​ន ដែល​បាន​នាំ​អំណោយ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៤០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ អង្ករ ២០ គីឡូក្រាម អំបិល ១​គីឡូ ប្រេងឆា ១​លីត្រ ស្ករស ១ គីឡូក្រាម​៕/V​