​ដោយៈ សៅ​វ៉ាន់ឌី / ព្រះវិហារ​៖  នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្តដែល​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខេត្ត បានស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​គ្រប់គ្រង និង​ការពារ​ដី​រដ្ឋ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​មន្ទីរជំនាញ ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ប្រកបដោយ​តម្លាភាព ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​នានា ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន ទូទាំង​ខេត្តព្រះវិហារ ៕ V/ N