​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព​បាន​ចាកចេញ​ឆ្ងាយ ម្ល៉ោះហើយ​រាល់​ការធ្វើ​អ្វីមួយ​ដែល​ធ្លាប់តែ​ជួប​នូវ​ផល​លំបាក​ក៏​តែង​ធូរស្រាល​មកវិញ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន និង​ផល​សម្រេច​គ្រាន់​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​អាជីវករ​ដោយសារ​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង ឬ​ចរចា​ក្នុង​ការធ្វើ​ជំនួញ​អ្វីមួយ​ហើយ ពីព្រោះ​តែង​ទទួល​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​គាប់​បំណង ។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ ហើយក៏​ជា​ថ្ងៃ​សុខដុម ។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​សម្រេច​រឿង​ការងារ​ត្រូវ​ជជែក​រឿង​ការងារ និង​បើ​ចង់​សម​ដូច​ប្រកប​រឿង​ស្នេហា​ត្រូវ​ជជែក​រឿង​ស្នេហា​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​សម្រុក​កិច្ចការងារ​តូចធំ ហើយ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​កិច្ច​ឬ​ចរចា​បញ្ហា​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

 

​ឆ្នាំខាល​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ជួប​នូវ​បញ្ហា​ស្មុគស្មាញ ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់ និង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា ស្ថិតនៅលើ​កំណាត់​ផ្លូវ រដិប រដុប ច្រើន​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការងារ ឬ ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​
​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ធ្វើ​អ្វី​កុំ​រំពឹង​ពេក​ពីព្រោះថា​ការដែល​ខកបំណង​នោះ​មាន​ខ្ពស់ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​ជួប នូវ​បញ្ហា​តានតឹង​ច្រើន ដូចនេះ​ត្រូវ​តាំងចិត្ត​អត់ធ្មត់​និង​ធ្វើ​ចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​មិនត្រូវរ​ពិស​មាត់​ដោយនិយាយ​ប៉ះពាល់​ដល់​អ្នកដទៃ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​វិញ​នៅ​គ្រា​ខាងមុខ ។​ការប្រកប​ការងារ​ឃើញថា ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ​ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ឬ​សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ជោគជ័យ​ក្នុង​រឿង​អ្វីមួយ​មិនត្រូវ​អួតអាង​ឡើយ ប្រយ័ត្ន​បែរជា​ប្រែ​ក្រឡាស់​គេ​កាច់​បំបាក់​ដោយ​ប្រការ​ណាមួយ​វិញ​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេលវេលា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នាពេលនេះ លោកអ្នក​ទទួលរង​ការតានតឹង​អារម្មណ៍​ផ្លូវចិត្ត​ច្រើន​បន្តិច ដោយសារ​ដួង​រាសី​ថ្ងៃ​ស្រុតចុះ ដែល​នាំ​ពិបាក​ឆ្លងកាត់​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​តែង​មាន​បញ្ហា​រាំងស្ទះ ហើយ​ពិសេស​អាចមាន​ទាស់សម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​បន្តិចបន្តួច​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​បង្ក​ការ​ថ្នាំងថ្នាក់ និង មានការ​នឿយណាយ​ផ្លូវចិត្ត​ច្រើន​៕

 

​ឆ្នាំមមែ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​ជួប​លើផ្លូវ​លំបាក និង មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​បន្តិច​។​ក្រៅពីនេះ​មុន​ធ្វើ​អ្វីមួយ​តោង​តែ​ចេះ​គិត​ត្រិះរិះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​បន្តិច​ពីព្រោះថា​ងាយ​ជួប​នូវ​ផល​លំបាក​នៅ​គ្រា​ខាងមុខ​វិញ​ណាស់​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ពុំ​សូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ពា​ក្សស​ម្តី​ធ្ងន់​ស្រាល​ដល់​គ្នា​ផង​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​កើតជា​រឿង​រាវ​ទាស់ទែង​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មាន​ទាំង​រឿង​រាវ​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា​ដែល​ធ្វើឱ្យ​លោកអ្នក​មាន​ទាំង​រឿង​រាវ​សប្បាយចិត្ត​និង​រឿង​រាវ​ទុក​ក្ខ​លំបាក​តែង​កើតឡើង​ទន្ទឹមគ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ដោយ​ក្នុងនេះ​អ្នក​អាច​ទទួលដំណឹង​ល្អ ហើយ​កិច្ចការងារ និង​ប្រាក់កាស​ក៏​ជឿនលឿន​ទៅមុខ​។​ការប្រកប​ការងារ​ឃើញ​ថាបើ​លោកអ្នក​ចង់​ជួបចរចា​ឬ​និយាយ​អ្វីមួយ​ដែលជា​រឿង​សំខាន់​ជាមួយ​ចៅហ្វាយនាយ​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផល​ល្អ​ជាង​អាក្រក់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​បណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​
រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់​៕

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនអាច​ប្រមាថ​លើ​អ្វីមួយ​បានឡើយ ពិសេស​បញ្ហា​ជុំវិញខ្លួន​ពីព្រោះថា​ងាយ​កើតជា​រឿង​រាវ​អាក្រក់​មកដល់​អាត្មា​ខ្លួន​ណាស់​។​សម្រាប់​អំឡុង​ពេលនេះ​បុរស​ធ្វើ​អ្វី​ក៏ដោយ​ពុំ​មានការ​លេចធ្លោ​ទេ ពីព្រោះថា​លោកអ្នក​មាន​ឧបសគ្គ​និង​រឿង​រាវ​រត់​ចូល​ផងដែរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ណាស់​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​ជួប​នូវ​បញ្ហា​ស្មុ​គ្រ​ស្មាញ​ច្រើន ហើយ​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​បង្ក​ការ​ថ្នាំងថ្នាក់​ជាមួយ​អ្នកដទៃ​បើ​ពុំ​នោះទេ​ពិតជា​ជួប​ការលំបាក​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តោង​មានការ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង ហើយ​ពិសេស​ការប្រកប​របរ​រយះពេល​មធ្យម​ទើប​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​មកវិញ​។
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ដោយសារតែ​ការយក​ភាព​ប្រចែប្រច័ណ្ឌ​ចំពោះ​គ្នាច្រើន​៕