​រថយន្តបុក​គល់ឈើ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ពីរ​នាក់​

980
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គល់ឈើ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ពីរ​នាក់​។​ហេតុការណ៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៩​និង​៩០​ស្ថិតក្នុង​ភូមិ​ទី​៤​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​Lexus.RX300​ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​.2Q.4921​បើកបរ​ពី​កើ​តទៅ​លិច​។​ដឹក​ជនជាតិ​ចិន​ចំនួន​បីនាក់​ស្រី​ម្នាក់​នាក់​បើកបរ​ជនជាតិខ្មែរ​ម​ក​ដល់​ចំណុចកើតហេតុ​ខាងលើ​បាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​។​

​ប្រភព​បាន​បន្តថា​រថ​យន្ត​បាន​រេ​ចង្កូត​ទៅបុក​គល់ឈើ​នៅ​ខាងឆ្វេង​ដៃ​ក្រឡាប់​បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​ម្នាក់​ប្រុស​មិន​ស្គាល់ឈ្មោះ​របួសធ្ងន់​ពីរ​នាក់​ស្រី​ម្នាក់​ត្រូវ​រថយន្ត​ពេទ្យ​យោធា​ថ្លុក​តាសេក​​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ភ្នំពេញ​។​ឯ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​​រត់គេចខ្លួន​ក្រោយពេល​កើតហេតុ​។​

​ចំពោះ​រថយន្ត​ត្រូវបាន​ស្ទូច​យក​រក្សាទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ដោយ​ស្រាយ​នៅពេល​ក្រោយ​៕S/​

​រថយន្តបុក​គល់ឈើ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​រងរ​បួស​ធ្ងន់​ពីរ​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម