ដោយ​៖​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖​បណ្តា​រមណីយដ្ឋាន​ទាំង​១៤​ក្នុង​ខេត្តកំពង់ឆ្នាំង​បានបង្ហាញ​នូវ​សញ្ញា​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​មូលហេតុ​ចម្បង​នៃ​ការថយចុះ គឺ​ដោយសារ​រយៈពេល​ជា​រដូវវស្សា​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​រំខាន​ដល់​ដំណើរ​​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​

​យោងតាម​របាយការណ៍​របស់លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​៩​ខែកញ្ញា​២០២២​នេះ​បាន ឱ្យដឹងថា រមណីយដ្ឋាន​ធម្មជាតិ​និង​កន្លែង​កម្សាន្ត​ផ្សេងៗ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន ១៤​កន្លែង​ក្នុងនោះ​មាន​៖​សួនច្បារ សម្ដេច​ជ​វា​វាំង​គង់​សំអុល​,​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​រាប់បាត្រ​,​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់ទឹក​គង្គា​,​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​,​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ស្រែអំពិល​,​សួន​កំពង់ឆ្នាំង​តំបន់​ត្រជាក់​, រមណីយដ្ឋាន​ទំនប់ទឹក ២០ ឧសភា ,​រមណីយដ្ឋាន​ទំនប់ទឹក​អា​ចាំង​, រមណីយដ្ឋាន​វត្ត​ព្រះ​ធាតុ​,​រមណីយដ្ឋាន​ឈ្វាំង​សែន​ជ័យ​,​សង្ក្រាន្ត​ស្រុក​កំពង់លែង​,​សង្ក្រាន្ត ជល​គី​រី ,​រមណីយដ្ឋាន​វត្ត​ក្រឡែង​កែង​និង​វត្ត​ទំព័រ​ស្រុក​សាមគ្គី​មានជ័យ ។​

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ទៀតថា​រមណីយដ្ឋាន​ទាំងអស់​សុទ្ធតែជា​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន​ចូលមក​កម្សាន្ត​ទាំង​រដូវចូលឆ្នាំ​ខ្មែរ ចូលឆ្នាំ​ចិន រដូវ​ភ្ជុំបិណ្ឌ ជាដើម​។ រមណីយដ្ឋាន​ទាំង ១៤​កន្លែង​នេះ​ត្រូវបាន​ដំណើរ ដោយ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ការពារ​ពី​ក្រុម​សន្តិសុខ​នៅ​ទីនោះ​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូលមក​កម្សាន្ត​។ កន្លងទៅ​មិនដែល​មាន​អ្វី​កើតឡើង​ឡើយ ។​

​លោក សេង សាលី បាន​បន្តថា​ជាការ​កត់សម្គាល់​រយៈពេល​ប៉ុ​ន្មា​ខែ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវ​បាន​ថយចុះ​។​ប៉ុន្តែ​ការ​ការធ្លាក់ចុះ​ដោយសារ​រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន​ដែល​រំខាន​ដល់​ដំណើរ​កម្សាន្ត​បស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរ​។​ជាក់ស្តែង​
​នៅ​ចុង​សប្តាហ៍​ទី​១​នៃ​កញ្ញា​ឆ្នាំនេះ​គឺ​នៅ​ថ្ងៃទី​៣​និង​ទី​៤​ខែកញ្ញា​ចំនួន​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​នានា​នៃ​ខេ​ត្តំ​ពង់​ឆ្នាំង​មាន​ចំនួន​១.៦៧៦​នាក់​ក្នុងនោះ​ទេសចរ​បរទេស​ជនជាតិ​១៧​នាក់​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​កន្លងទៅនេះ​អភិបាលខេត្ត​កំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណារិទ្ធ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​
​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​តាមផ្លូវ​សហគមន៍​ទេសចរណ៍​ស្រែអំពិល​និង​រៀបចំ​ផ្លូវ​ត​ភ្ជាប់​ពី​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ទៅ​សហគមន៍​ទេសចរណ៍​ស្រ​កៀង ខេត្តពោធិ៍សាត់​ផងដែរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក​កម្សាន្ត​នៅ​ខេត្តកំពង់ឆ្នាំង​ឲ្យ​បាន​ច្រើន​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង​ក៏ដូចជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលមក​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន​ធម្មជាតិ​ទាំងអស់​ក្នុង​ខេត្តកំពង់ឆ្នាំង​សូម​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យបាន​ល្អ​។​នៅពេល​ហូបចុក​រួច​ត្រូវ​វេច​ខ្ចប់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ធុងសំរាម​ដែលមាន​នៅតាម​កន្លែង​នានា​ដែល​សហគមន៍​ទេសចរណ៍​បានរៀបចំ ។​
​ពិសេស​សូម​ចូលរួម​បង្ការ​ជំងឺឆ្លង តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​៕​សរន​

.​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង (​រូបថត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​)​
.​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង (​រូបថត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​)​

.​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង (​រូបថត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​)​
.​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង (​រូបថត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​)​
.​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង (​រូបថត មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​)​