​ដោយៈ health.com.kh ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​សម្អាត​ទ្វារមាស​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​គួរតែ​ជ្រើសរើស​ខោ​ក្នុង​ដែលមាន​សាច់​ក្រណាត់​ទន់ ហើយ​ឧស្សាហ៍​បោក​សម្អាត​។ ជាពិសេស អ្នក​គួរតែ​ផ្លាស់ប្តូរ​ជា​រៀងរាល់ថ្ងៃ​។ ជាពិសេស អ្នក​មិនគួរ​បោក​ខោ​ក្នុង និង​ខោអាវ រួមទាំង​ស្រោមជើង​ជាមួយគ្នា​ឡើយ ព្រោះ​អាច​ឆ្លង​មេរោគ​ចូលទៅក្នុង​ស្បូន​អ្នក​បាន​។ ក្រោយ​ពេលដែល​អ្នកបោក​រួច អ្នក​គួរតែ​ហាល​ក្រោម​ពន្លឺ​ថ្ងៃ ហើយ​កន្លែង​ដែលមាន​ខ្យល់ ទើប​អាច​សម្លាប់​មេរោគ​បានល្អ​។​

​អ្នក​គួរតែ​លាង​សម្អាត​ទ្វារមាស​អ្នក​ឲ្យ​បានល្អ ដោយ​សម្អាត​រាល់ថ្ងៃ ប៉ុន្តែ​មិនអាច​ប្រើ​សាប៊ូ​សម្អាត​នោះទេ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​របស់​អ្នក​បាន​យ៉ាង​ងាយ​។ ដូចនេះ អ្នក​គួរតែ​សម្អាត​តាម​វិធី​ទាំងនេះ ដើម្បី​អាច​រក្សា​អនាម័យ​ទ្វារមាស​របស់​អ្នក ដោយ​គ្មាន​មេរោគ​អ្វី​អាច​ឆ្លង​ចូល​បាន​៕ N