ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: ពលរដ្ឋសរុបចំនួន ៥៣៩ គ្រួសារបានទទួលអំណោយសប្បុរសជនស្មើនឹង ៥៣៩ ឃីត មកពីបណ្តាភូមិ អូរជ្រៅសង្កាត់អូរជ្រៅ ៥៩ គ្រួសារ និងភូមិគីឡូលេខ៤ ភូមិផ្សារកណ្តាល ចំនួន៤៨០ គ្រួសារ។

លោក អ៊ុយ ច័ន្ឋរឹទ្ធ សមាជិកក្រុមប្រឹក្សាអោយដឹងថ្ងៃទី០៩ខែកញ្ញាថា :ពលរដ្ឋជាមុខសញ្ញាត្រូវទទួលអំណោយសប្បរសធម៌ទាំងនោះ ដោយសារជីវភាពជួបការលំបាកផង និងដោយសារប្រឈមនឹងរងគ្រោះដោយទឹកជំនន់និងជំនន់ទឹកភ្លៀង ។

អំណោយរួមមាន :ក្នុង១គ្រួសារៗ ទទួលបានអង្ករ ១០ គក្រ ត្រីខ ៥ កំប៉ុង..មី ៥ កញ្ចប់ស្ករស ១ គីឡូអំបិល ១ គីឡូ  ថ្នាំពេទ្យ ១ បន្ទះ ៕/PC