​ដោយៈ health.com.kh

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រយៈពេល​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​។ ដូចនេះ អ្នក​គួរតែ​គេច​ឲ្យ​ឆ្ងាយ ដើម្បី​រក្សា​រាង​ស្អាត​។ តើ​មាន​អ្វី​ខ្លះទៅ​?

​នៅពេល​ព្រឹក ជា​រយៈពេល​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ណាស់ ព្រោះ​អ្នក​តែងតែ​គេង​មិន​ឆ្អែត ដោយ​មិន​ព្រម​ក្រោក​ឡើង ដើម្បី​ពិសារ​អាហារ​ពេលព្រឹក​ឡើយ​។ នៅពេលដែល​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក នោះ​អ្នកនឹង​ងាយ​ធាត់​ណាស់ ព្រោះ​អ្នក​អាច​ឃ្លាន​ខ្លាំង ហើយ​ពិសារ​ច្រើន​នៅពេល​ក្រោយ​។​

​នៅមុន​ញ៉ាំ​បាយ​ថ្ងៃត្រង់​កន្លះ​ម៉ោង ក៏​ជា​ពេលដែល​អ្នក​ងាយ​ឡើង​ទម្ងន់​ដែរ ព្រោះ​ក្នុង​រយៈពេល​នេះ អ្នក​អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ឃ្លាន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ពិសារ​នំ​កញ្ចប់ ឬ​អាហារសម្រន់​ផ្សេងៗ​ដែល​ងាយ​ធ្វើ​ឲ្យ​រាង​អ្នក​ប្រែប្រួល​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​

​មុនពេល​ដល់​ម៉ោង​ចេញពី​ធ្វើការ ក៏​ជា​ពេលវេលា​ដែល​ងាយ​ធ្វើ​ឲ្យ​អ្នក​ធាត់​ដែរ ព្រោះ​អ្នក​បាន​បំពេញការងារ​ពេញ​មួយថ្ងៃ​ហើយ​។ ដូចនេះ អ្នក​នឹងមាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង ហើយ​ឃ្លាន ដោយ​ធ្វើ​ឲ្យ​អ្នក​អាច​បរិភោគ​អាហារ​ជាច្រើន​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិនអាច​រក្សា​រាង​បាន​ស្អាត​ឡើយ​។​

​ក្រោយ​ពេលដែល​ហាត់ប្រាណ​រួច អ្នក​នឹងមាន​អារម្មណ៍​ថា​ឃ្លាន​ខ្លាំងណាស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ពិសារ​ជាខ្លាំង​។ ដូចនេះ បើ​អ្នក​មិន​តមមាត់​ទេ ទោះ​អ្នក​ហាត់ប្រាណ​យ៉ាងណា​ក៏​មិន​ស្គម​ដែរ មានតែ​អាច​ធាត់​ជាង​នេះ​តែប៉ុណ្ណោះ​៕ N