ដោយៈ health.com.kh
ស្ទះអាចម៍ត្រចៀកកើតឡើងនៅពេលដែលអាចម៍ត្រចៀកកកកុញនៅក្នុងត្រចៀករបស់អ្នកឬបានក្លាយទៅជាពិបាកក្នុងការលាងសម្អាតដោយវិធីធម្មជាតិរបស់វា។អាចម៍ត្រចៀកគឺជាផ្នែកមួយដ៏មានប្រយោជន៍ដើម្បីការពាររាងកាយរបស់យើងវាការពាររន្ធត្រចៀករបស់អ្នកដោយយកភាពកខ្វក់ចេញនិងបន្ថយកំណើននៃបាក់តេរី។គេមិនបានដឹងថាហេតុអ្វីបានជាមនុស្សមួយចំនួនជួបប្រទះការស្ទះ នេះ ឬ ហេតុអ្វី បានជា ការស្ទះនេះជាញឹកញាប់ កើតឡើង នៅក្នុងត្រចៀកតែម្ខាងឡើយ។​

​ប្រសិនបើក្រដាស់ត្រចៀករបស់អ្នកមិនមានរហែកឬមានរន្ធនៅក្នុងវាទេវិធានការព្យាបាលដោយខ្លួនឯង ខាងក្រោមនេះអាចជួយបាន៖

•ធ្វើអោយអាចម៍ត្រចៀកទន់៖ ប្រើថ្នាំបន្តក់ត្រចៀកមួយ​ចំ​នួនសម្រាប់ទារកដែលមានជាតិប្រេងបន្តក់ចូលទៅក្នុងរន្ធត្រចៀករបស់អ្នកពីរដងក្នុង មួយថ្ងៃតែមិនអោយលើស ពីរបួនទៅប្រាំថ្ងៃឡើយ។
•ប្រើទឹកក្តៅឧណ្ឌៗ ៖ បន្ទាប់ពីមួយថ្ងៃឬពីរ ថ្ងៃនៅពេលដែលអាចម៍ត្រចៀកត្រូវបានបន្ទន់ចូរប្រើសឺរ៉ាំងបឺតទឹក​ក្តៅ(ស្មើសីតុណ្ហភាពរាងកាយ៣៧ អង្សារសេ)បាញ់ចូលទៅក្នុងរន្ធត្រចៀក។ងាកក្បាលទៅម្ខាងហើយទាញត្រចៀកខាងក្រោយ។នៅពេលបញ្ចប់ដាក់ក្បាលទៅចំហៀងដើម្បីអោយទឹកហូរ ចេញ។
•ស​ម្ងួ​តរន្ធ​ត្រចៀក ៖ ពេលរួចរាល់ចូរស​ម្ងួ​តផ្នែកខាងក្រៅត្រចៀក​ថ្នមៗជាមួយនឹងកន្សែងឬប្រើម៉ាស៊ីនស​ម្ងួត​សក់៕​ N