ដោយៈ health.com.kh

​ភាពធាត់បង្កើនហានិភ័យចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ទី២ ជំងឺលើសឈាមនិងកម្រិតកូឡេស្តេរ៉ូ​លឡើងខ្ពស់ ។​

កុមារដែលមិនសប្បាយចិត្តជាមួយនឹងទម្ងន់របស់ពួកគេអាចនឹង៖
– មាន ទម្លាប់ នៃ ការ ញ៉ាំ អាហារ ដែល មិន ផ្តល់ នូវ សុខភាព​
– ទំនងជាមានជំងឺធ្លាក់ទឹកចិត្ត
– មានហានិភ័យទៅនឹងការញៀនថ្នាំ។

កុមារដែលធាត់លើសទម្ងន់នឹងមានហានិភ័យខ្ពស់នៃបញ្ហាសុខភាពដែលប៉ះពាល់ការរស់នៅនាពេលបច្ចុប្បន្ននិងនៅថ្ងៃអនាគតដែលបញ្ហាទាំងនោះ រួមមាន ៖
-មានជំងឺលើសឈាមកូឡេស្តេរ៉ូ​លខ្ពស់និងកម្រិតជាតិខ្លាញ់នៅក្នុងឈាមខុសធម្មតា
-មានភាពស៊ាំទៅនឹងអ័រម៉ូនអាំងស៊ុយលីននិងមានជំងឺទឹកនោមផ្អែមប្រភេទទី២
-បញ្ហាឆ្អឹងនិងសន្លាក់
-ដកដង្ហើមខ្លីៗដែលធ្វើអោយលំហាត់ប្រាណការលេងកីឡាឬសកម្មនានារឹតតែពិបាកនិងអាចធ្វើអោយរោគសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗឬ បង្កើនឱកាសនៃការកើតជំងឺហឺត
-ទំនងជាធំពេញវ័យលឿន ពេក (កុមារដែលលើស ទម្ងន់អាចខ្ពស់និងឆាប់ដឹងពីសកម្មភាពផ្លូវភេទជាងកុមារធម្មតា ។ ក្មេងស្រីដែលធាត់អាចមានវដ្តរដូវមិនទៀងទាត់និងមានបញ្ហាការគ្មានកូននៅពេលពេញវ័យ )
-មានជំងឺថ្លើមនិងជំងឺថង់ទឹកប្រមាត់
-មានជំងឺធ្លាក់ទឹកចិត្ត ៕ N