​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​ចាប់ពីពេលនេះ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាមាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន (​បាល់ទះ​ក្នុង​សាល​) ចេញទៅ​ប្រកួត​មិត្តភាព អន្ដរជាតិ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជាច្រើន ដើម្បី​វាស់​ស្ទង់​សមត្ថភាព មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ មកដល់​។​

​លោកអាំង សិរី​ពិសិដ្ឋដែលជា​អគ្គលេខាធិការ​សហព័ន្ធបាន​លើកឡើងថាជា​ផែនការ​
​សហព័ន្ធ បាន​ត្រៀម​រួចរាល់​ហើយ​។ ជាក់ស្ដែង ក្នុង​គម្រោង​រៀបចំ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នឹង​ចាប់ផ្តើម​ប្រកួត​នា​ពាក់កណ្ដាល ខែតុលា ខាងមុខនេះ​។​

​សហព័ន្ធ បាន​អញ្ជើញ និង​ទទួលបាន​ការឯកភាព​រួចរាល់ ពី​សហព័ន្ធ​កីឡាបាល់ទះ សិង្ហ​បុរី ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​អបអរសាទរ ពិធី​បើក​ការប្រកួត​ពានរង្វាន់​ដ៏​ធំ​នេះ​ផងដែរ​។​

​ក្នុង​ផែនការមេ​របស់​សហព័ន្ធ គឺមាន​ចេញទៅ​ប្រកួត​មិត្តភាព នៅ​ប្រទេស​ដទៃទៀត​។ មានន័យថា ការប្រកួត Tour របស់​សហព័ន្ធ​ពិសេស ក្រុម​ជម្រើសជាតិ​របស់​យើង អាច​ទៅ​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន ឬ ឥណ្ឌូនេស៊ី​ជាដើម ហើយ​យើង​នឹង ជំរុញ​ធ្វើ​ឲ្យ​បាន គ្រាន់តែ​មិនដឹង​កម្រិតណា​ទេ ស៊ីសង​លើ​កញ្ចប់​ថវិកា ដើម្បី​ទ្រទ្រង់​ការ ធ្វើដំណើរ ស្នាក់នៅ ហូបចុក យើង​មាន​កម្រិតណា​? ប៉ុន្ដែ​ឆន្ទៈ និង​ផែនការ​យើង មាន​រួចរាល់​ហើយ នៅតែ​ជំរុញ​ពីក្រោយ​ទៀត យើង​នឹង​បាន​ជោគជ័យ​ហើយ ។​

​ទាំងអស់នេះ គឺ​សហព័ន្ធ​ចង់​វាស់​ស្ទង់ គុណ​ផល​កីឡា​របស់​របស់​កីឡាករ​។ មកដល់​
​ម៉ោង​នេះ ជម្រើសជាតិ​របស់​កម្ពុ​ជាជាង ១០ នាក់ ខិតខំ​ហាត់​រាល់ថ្ងៃ តែ​យើង​អត់​ដឹង ត្រូវ​វាស់​ស្ទង់​គុណ​ផល​កីឡា​របស់គាត់​ប៉ុន្មាន​ទេ​។

​ទាល់តែ​មានការ​ប្រកួត​បាន​អាច​វាស់វែង​បាន​ហើយ បើ​ការប្រកួត​ក្នុងស្រុក គឺ​អត់​មាន ក្រុម​ណា អាច​ប្រកួតប្រជែង​ជាមួយ​ជម្រើសជាតិ​បានទេ​។ ហេតុនេះ មានន័យថា ទៅ​ក្រៅ​ស្រុក ដើម្បី​ដកស្រង់​បទពិសោធន៍ ចាញ់ ឈ្នះ​ជា​រឿង​មួយ តែ​សំខាន់ តើ​យើង ខ្វះខាត​កន្លែង​ណា ហើយ​កែច្នៃ​ដូចម្ដេច ដើម្បី​ដំណើរ​ឆ្ពោះទៅ​ប្រកួតប្រជែង មេដាយ​
​មាស នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២២​។​

​សម្រាប់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើកដំបូង ដែល​សហព័ន្ធ​គ្រោង​រៀបចំ ដោយ​អញ្ជើញ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ពិធី​បើក​នោះ គ្រោង​ធ្វើឡើង​ចន្លោះ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២​។​

​បច្ចុប្បន្ន សហព័ន្ធ បានរៀបចំ​លិខិតបទដ្ឋាន​រួចរាល់​ហើយ នៅឡើយ​ការស្នើសុំ​គោល​
​ការណ៍​ពី​ថ្នាក់ដឹកនាំ ដើម្បី​រៀបចំ​ប៉ុណ្ណោះ​។ រីឯ​ភាគី​សិង្ហ​បុរី ក៏បាន​ត្រៀមខ្លួន​រួចរាល់ ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន មក​ប្រកួត ដើម្បី​អបអរសាទ​ព្រឹត្តិការណ៍​ដ៏ ធំ​នេះដែរ​៕ V / N