ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ជំនន់​ទឹកភ្លៀង បង្ក​លិច​វត្ត​បង្កើត​ថ្មី​មូ​យ​កន្លែង នៅ​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ និង​បន្ត​លិច​លំនៅដ្ឋាន​ពលរដ្ឋ នៅ​ចំណុច​ខ្លះ​នៃ​ភូមិ ផ្សេងទៀត នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ នេះដែរ ។​

​ព្រះ​តេជគុណ ចៅអធិការ​វត្ត​នេះ បានឱ្យដឹងថាៈ ទឹកបាន​បង្ក​ការ​ជន់​លិច​វត្ត ប្រជា​នុ​ភាព ពុទ្ធា​ណា​ចក្រ មហាវិហារ ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ វត្ត​នេះ កសាង​ទើបបាន ២ ឆ្នាំ ។ នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ ទឹកភ្លៀង និង​ទឺ​ក​ជំនន់ បាន​ហូរ​មក​ពន្លេច​ទីធ្លា និង​ចូលទៅក្នុង​វត្ត​តែម្តង ។​

​ទាក់ទិន​នឹង​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​នេះដែរ រសៀល​ម្សិលមិញ និង​ព្រឹក​ថ្ងៃនេះ កម្លាំង វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៥ បាន​ចុះជួយ​ប្រជាពលរដ្ឋ នៅ ភូមិ​ខ្លា​ងាប់ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដែល​រងគ្រោះ គឺ​ជួយ​ជញ្ជូន​មនុស្ស និង​ទ្រព្យសម្បត្តិ ចាំបាច់ និង​បន្ទាន់​មួយចំនួន​៕/V​