ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​ការចាត់តាំង​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ សំភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​លោកយាយ យឹម យ៉​ន ព្រះជន្ម ៩០​ឆ្នាំ មាន​ជីវភាព​ក្រីក្រ​លំបាក កំពុងមាន​ជំងឺ​ប្រចាំកាយ​ដើរ​មិន​រួច និង​ពិការភ្នែក រស់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។

​ជាមួយនឹង​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ មាន​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត​​នោះ លោក ម៉េ​ត មាស​ភក្តី ក៏បាន​បញ្ជាក់ជូន​លោកយាយ​ថាៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​ឧបត្ថម្ភ​អង្ករ​ជា​រៀងរាល់ខែ​ជូន​លោកយាយ មិនឱ្យ​បារម្ភ​ពី​ការ​ដាច់​ស្បៀង អាហារ​ឡើយ​។

​ក្នុងឱកាស​នោះ លោក ម៉េ​ត មាស​ភក្តី បានប្រគល់​ជូន​លោកយាយ​នូវ​អង្ករ​ចំនួន ១០០ គីឡូក្រាម មី​៥​កេស​តូច ទឹក​សុទ្ធ ៥​កេស ទឹកត្រី ៣​យួរ ទឹក​ស៊ី​អុ​ី​វ ៣​យួរ ត្រីខ ៥​យួរ​ ​ប្រេងឆា ៥​ដប ភួយ​ធំ​១ មុង​១ អាវ​រងារ​១ ក្រមា​១ និង​ថវិកា ១ លាន​រៀល​៕/V​

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ សំភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួនជូនលោកយាយ ព្រះជន្ម ៩០ ឆ្នាំ មាន​ជីវភាព​ក្រីក្រ​លំបាក កំពុងមាន​ជំងឺ​ប្រចាំកាយ​។
លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នាំយក​គ្រឿងឧបភោគ បរិភោគ សំភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួនជូនលោកយាយ ព្រះជន្ម ៩០ ឆ្នាំ មាន​ជីវភាព​ក្រីក្រ​លំបាក កំពុងមាន​ជំងឺ​ប្រចាំកាយ​។