ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​
​ថ្លែង​ការកោតសរសើរ ចំពោះ លោក​ឧបនាយក​រដ្ឋ​មន្តី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង សម្របសម្រួល​ដោយ​ជោគជ័យ លើ​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ ពាក់ព័ន្ធ​នានា ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ ដោយបាន​ពិភាក្សា​លើ​កិច្ច​ការសំខាន់ៗ ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​ពិភពលោក​។

​ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថាៈ កម្ពុជា​ត្រូវ​ត្រៀមខ្លួន និង​ត្រូវខិតខំ​ប្រើប្រាស់​មូលដ្ឋាន​នៃ​ការរៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥​នេះ ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ​លើ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​នេះ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​។

​ការ​ថ្លែង​កោតសរសើរ​នេះ បាន​ត្រូវធ្វើឡើង នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២៕/V​