ឃើញ​ខ្នាញ់ ស្រឡាញ់​ទ្រាំលែងបាន វាយ​មួយ​ដៃ​សន្លប់​ស្តូក បី​លើក​ចូល​បន្ទប់​រំលោភ​តាមចិត្ត​

1312
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជនឈាមរាវ ហ៊ាន​ណាស់ សុំ​គេ​ថើប​មួយ​មិនបាន ចាប់បង្ខំ​ថើប​បាន​ហើយ នាង​ខឹង ជេរ​ស្តី ប្រុស​ព្រាន​ចិត្ត​អប្រិយ វ៉ៃ​មួយ​ដៃ​សន្លប់​ស្តូក បីត្រកង​លើកយក​ចូល​បន្ទប់​រំលោភ​តាមចិត្ត ទម្រាំ​ដឹងខ្លួន​អស់រលីង ប្រាប់​បងប្អូន​ប្តឹង​ប៉ូលិស​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​បុរី​សែន​មនោ​រម្យ ជាន់​ទី​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​យុវជន​សង្ស័យ​ឈ្មោះ អ៊​ន រស្មី អាយុ ១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ដ្នា​ក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ ស្រុក​សំបូរ ខេត្តក្រចេះ​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ អ ន អាយុ ១៧​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​កន្លែងកើតហេតុ​។

​តាម​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ខ​ណណៈ​ដែល​កំពុង​អង្គុយ​មាត់​ជណ្តើរ និយាយ​ទូរស័ព្ទ​ទៅ​ម្តាយ កំពុងមាន​ជំងឺ សម្រាក​ព្យាបាល​នៅ​ពេទ្យ ស្រាប់តែ​ជនសង្ស័យ​ដើរ​ពីក្រោយ មកសុំ​ថើប​មួយ ដូចជា​ងាយ​ពេក​ទៅហើយ នាង​ប្រកែក ត្រូវបាន​ជនសង្ស័យ​ចាប់​ថើប នាង​ខឹង​ជេរ​ស្តី ជនសង្ស័យ​វ៉ៃ​មួយ​ដៃ សន្លប់​ស្តូក ទម្រាំ​ដឹងខ្លួន អាក្រាតកាយ​អស់រលីង នៅក្នុង​បន្ទប់ របស់​ជនសង្ស័យ អស់ទាំង​ព្រហ្មចារី​យ៍ ដោយ​ប្រុស​ព្រាន​រំលោភ លុះ​រហូតដល់​រសៀល​ថ្ងៃទី​២៧ ខែមិថុនា និយាយប្រាប់​បងស្រី ប្រាប់​រឿង​ដល់​ម្ចាស់​ផ្ទះជួល ដឹង​សព្វ​រឿង ទៅប្តឹង​ប៉ូលីស ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច្នោះ​មែន ដោយ​ស្រឡាញ់​នាង​ខ្លាំងពេក រហូត​ទ្រាំលែងបាន ចាប់បង្ខំ​តែម្តង​។​

​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ បន្ត​តាម​នីតិវិធី​៕ ល​