ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ខែកញ្ញានេះបានលើកទឹកចិត្តដល់ការតែងតាំងមន្ត្រីរាជការក្នុងមុខតំណែងនានានៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដោយជ្រើសចេញពីមន្ត្រីនៅមូលដ្ឋានផ្ទាល់ដើម្បីធានាប្រសិទ្ធភាពការងារនិងស្របតាមគោលការណ៍នៃការអនុវត្តនយោបាយវិមជ្ឈការនិងវិសហមជ្ឈការនៅព្រះ រាជាណាចក្រកម្ពុជា ៕