កន្លែង​ដែល​ត្រជាក់​បំផុត​ជាង​ការគិត​របស់​អ្នកវិទ្យាសាស្ដ្រ​

1385
ចែករម្លែក

​ការសិក្សា​ថ្មី​មួយ​បាន​រកឃើញ​គួរឱ្យភ្ញាក់ផ្អើល​ថា កន្លែង​ដែលមាន​អាកាសធាតុ​ត្រជាក់​បំផុត លើ​ភពផែនដី គឺ​ត្រជាក់​ខ្លាំង​ជាង​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានគិត​ទៅទៀត នេះ​បើ​យោង តាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា​។

​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ជ្រលង​តូចៗ​ជិត​កំពូល នៃ​ផ្ទាំង​ទឹកកក​តំបន់​អង់តាកទិក (Antarctica) ដែលមាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ហួស​ថ្លែង ដល់​ថ្នាក់​ជិត​ដល់​ដក ១០០ អង្សា​សេ នៅ​រដូវ​ត្រជាក់​។

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ​បានឱ្យដឹងថា លទ្ធផល​រកឃើញ​នេះ​អាច​កែប្រែ​ការយល់ ឃើញ​របស់​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​ដំណើរ ដែល​សីតុណ្ហភាព​ទាប​អាច​ទទួលបាន​នៅលើ​ផ្ទៃ របស់​ភពផែនដី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម