ជនសង្ស័យ​មួយក្រុម​ធាក់​ឲ្យ​ដួល​ប្លន់​យក​ម៉ូតូ​បានសម្រេច នៅ​ស្ទឹងមានជ័យ​២

1424
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នារី​ម្នាក់​ត្រូវបាន​ជនសង្ស័យ​មួយក្រុម​ធាក់​ឲ្យ​ដួល​ប្លន់​យក​ម៉ូតូ​បានសម្រេច កាល​វេលា​ម៉ោង ២​និង​៣០​នាទី យប់ ឈានចូល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ត្រង់ចំណុច ជិត​រោងចក្រ SL តាម​បណ្តោយ​ផ្លូវ​៣៧១ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​នារី​រងគ្រោះ​មានឈ្មោះ ស្រី មុំ អាយុ​២៨​ឆ្នាំ មុខរបរ​ធ្វើការ នៅ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល ស្នាក់នៅ​ផ្ទះជួល ជាមួយ​ប្តី​ជា​ជនជាតិ​ក្នុង​បុរី​លឹម​ឈាង​ហាក់ ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៥ សង្កាត់ ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ បាត់បង់​ម៉ូតូ​ម៉ាក និ​ច ស៊េរី​២០១៨ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GU-8684​។​

តាម​សម្តី​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនដំបូង​រូបគាត់ បាន​ឈ្លោះ​ជាមួយ​ប្តី បន្ទាប់មក​ក៏​ជិះ​ម៉ូតូ ចេញពី​ម្តុំ​ផ្សារ​សូរិយា​ម៉​ល ក្នុង​គោលបំណង​ទៅផ្ទះ​។ ពេល​ជិះ​មកដល់​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ម៉ូតូ​ក៏​បែក​កង់​។ ដោយសារ​យប់​មិនសូវមាន​មនុស្ស​ខ្លាច​ចោរ រូបគាត់​បាន​ជិះ​ទាំង​កង់​បែក​បន្តទៅទៀត រហូតដល់​ផ្លូវ​៣៧១​។

​នារី​រងគ្រោះ​បន្តថា មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លិច មុខ​ជនសង្ស័យ​មួយក្រុម មកពី​ក្រោយ មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មួយ​ម៉ា​កនិច និង​សង់​០១៦ មិន​ចាំ​ស្លាក​លេខ មកដល់​ទន្ទឹម​ក៏​ធាក់​ឲ្យ​ដួល ហើយក៏​គំរាមថា កុំ​ស្រែក កុំ​រត់ ប្រយ័ត្ន​បាញ់ចោល​។ ពេលនោះ​រូបគាត់​ភ័យ​ពេក​បាន រត់​ឆ្លងផ្លូវ​ទៅ​ម្ខាង​ចូល​ផ្ទះ​ម៉ាស្សា ដើម្បី​ឲ្យ​គេ​ជួយ តែ​មិនមាន​ន​ណា ម្នាក់​ជួយ​ឡើយ​។ បន្ទាប់មកទៀត ក្រុម​ជនសង្ស័យ បាន​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​ចេញទៅ​ទិស​ខាងលិច​បាត់ស្រមោល​។

​ក្រោយមក​ក៏មាន​សមត្ថកិច្ច​ខណ្ឌដង្កោ ចុះ​មកដល់​កន្លែងកើតហេតុ​ក៏​សួរនាំ​និង​ពិនិត្យ​កន្លែងកើតហេតុ ដោយសារ​ព្រំប្រទល់​ជាប់​គ្នា ទើប​ដឹងថា​ជា​ទឹកដី​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ ទើប​នាំ​នារី​រងគ្រោះ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​២ ដើម្បី​ដាក់ពាក្យ​បណ្តឹង កំណត់​មុខសញ្ញា និង​តាម​ចាប់​យកមក​ដាក់​ទោសទណ្ឌ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម