​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលាក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គណប្រតិភូ​នៃ​អង្គភាព​ស៊ីម៉ាក់​កម្ពុជា និង ថៃ បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​ព្រំដែន ។

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​កម្ពុជា បាន​អះអាងថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ កា​នី​ត ជូ​ម៉ា​ណាន់ (Kanit Chomanan) អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​ថៃ (TMAC) និង​គណៈប្រតិភូ ដើម្បី​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ស្របតាម​ស្មារតី​របស់​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ទូទៅ (GBC)​នៃ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​២​។

​តាម​ស្មារតី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ចង់​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​ជាពិសេស​កន្លែង​ដែលជា​អតីត​សមរភូមិ​ប្រយុទ្ធ​កាលពី​សម័យ​សង្គ្រាមស៊ីវិល​ក្លាយជា​កន្លែង​អភិ​វ​ឌ្ឈ​ន៍ ប្រកបដោយ ស្ថេរភាព និង សន្តិភាព ៕​

គណប្រតិភូ​នៃ​អង្គភាព​ស៊ីម៉ាក់​កម្ពុជា និង ថៃ បាន​ជួប​ពិភាក្សាគ្នា​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅតាម​ព្រំដែន (រូបៈ ស៊ីម៉ាក់)