ដោយៈ ជា សីហៈ/ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ បី មានទីតាំងនៅកំពង់់ស្ពឺ និង​រាជធានីភ្នំពេញ ដោយអាចបង្កើតការងារធ្វើបានជាង ៦.០០០ កន្លែង កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ​២០២២  ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា គម្រោងទីមួយ គឺ បានទៅលើក្រុមហ៊ុន CHINA TING (CAMBODIA) FASHION CO., LTD សម្រាប់គម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.១៥៨កន្លែង។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុនទីពីរ គឺ Y.T.I (CAMBODIA) GARMENT CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឯកភាព ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៨៣កន្លែង។

ប្រភពដដែលបានបន្ថែមថា គម្រោងទី៣ គឺ ក្រុមហ៊ុន SKY CLOTHING (CAMBODIA) CO., LTD លើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣៤៧កន្លែង។

ចំណងជើងៈគម្រោងវិនិយោគដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា នៅថ្ងៃទី​០៩ ខែ កញ្ញា ឆ្នាំ​២០២២ ៕/PC