​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត​បាន​ក្លាយជា​ព្រះអង្គម្ចាស់​ថ្មី​និង​ព្រះ​នាង​ម្ចាស់​ថ្មី​នៃ​ក្សត្រ​បុរី​វែល​ខណៈ​ព្រះមហាក្សត្រ​ឆាល​ទី​ពីរ​បាន​ប្រកាស​​អំពី​គោរមងារ​របស់​ពួក​ទ្រង់​នៅក្នុង​ព្រះរាជសារ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះ​អង្គ​ទៅកាន់​ប្រទេសជាតិ​។​

​ស្តេច​ឆាល​ទី​ពីរ​បាន​ចេញ​ព្រះរាជ​បញ្ជា​របស់​ទ្រង់​នៅក្នុង​ការផ្សាយ​តាម​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​៩​កញ្ញា ដោយ​មាន​បន្ទូល​ថា​ទ្រង់មាន​មោទនភាព​ដែល​បានប្រគល់​ងារ​នេះ​ដល់​បុត្រា​ច្បង​និង​​រជ្ជទាយាទ​។​

​វា​មានន័យថា ព្រះអង្គម្ចាស់​វី​លលៀម​កំពុង​ដើរ​តាម​គន្លង​របស់​បិតា ហើយ​ព្រះ​នាង​ខេ​ត​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ចាប់​តាំងពី​ព្រះ​នាង​ដាយ​អាណា​ដែល​ជា​ព្រះ​នាង​ម្ចាស់​នៃ​ក្សត្រ​បុរី​វែល​ដែល​អាច​​ប្រើ​គោរមងារ​នេះ ដែល​ព្រះ​នាង​ដាយ​អាណាបាន​កាន់កាប់​នៅពេល​ព្រះ​នាង​រៀប​អភិសេក​ជាមួយ​ព្រះអង្គម្ចាស់​ឆា​ល​។​

​ព្រះអង្គម្ចាស់​ឆាល​ត្រូវបាន​ប្រគល់​ងារ​ជា​ព្រះអង្គម្ចាស់​នៃ​ប្រទេស​វែល​ដោយ​ព្រះ​មហាក្សត្រិយានី​នៅពេល​ដែល​ទ្រង់​ទើប​មាន​ព្រះជន្ម​ប្រាំបួន​ព្រះវស្សា​ដោយ​ងារ​នេះ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ទ្រង់​​អស់​រយៈពេល ៦៤ ឆ្នាំ​។​

​ប្រភព​ស្និទ្ធ​នឹង​ប្រជាជន​វែល បាន​និយាយថា “​គូស្នេហ៍​ក្សត្រ​ទាំង​ទ្វេ​នេះ​នឹង​ផ្តោត​ទៅលើ​ការធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនុកចិត្ត​និង​ការគោរព​របស់​ប្រជាជន​វែល​ទៅ​ថ្ងៃមុខ​”​។​

​ងារ​ជា​ព្រះអង្គម្ចាស់​នៃ​ក្សត្រ​បុរី​វែល​ត្រូវបាន​ប្រើប្រាស់​ជា​យូរ​មក​ហើយ​សម្រាប់​ការ​ស្នងរាជ្យ​បល្ល័ង្ក ខណៈ​ព្រះអង្គម្ចាស់​វី​លលៀម ព្រះជន្ម ៤០ វស្សា ឥឡូវ​នេះ​គឺជា​ជម្រើស​ស្នងរាជ្យ​បល្ខ័ង្ក​ត្បិត​មិន​មាន​សិទ្ធិ​​ឡើង​ស្វ័យប្រវត្តិ​។​

​ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត​បាន​គង់​នៅក្នុង​ប្រទេស​វែល​មួយរយៈ​មុន​ពេល​ពួក​ទ្រង់​រៀប​អភិសេក និង​ក្នុងនាម​ជា​គូស្នេហ៍​ថ្មីថ្មោង​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​កោះ​អេន​គ្លេ​សស៊ី (Anglesey) ប៉ុន្តែ​ឥឡូវនេះ​នឹង​ផ្លាស់​ទៅ​គង់នៅ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​ពួក​ទ្រង់​ជាមួយ​ប្រទេ​សវែល​៕

​ស្តេច​ឆាល​តែងតាំង​ព្រះអង្គម្ចាស់​វី​លលៀម​និង​ព្រះ​នាង​ខេ​ត​ជា​ព្រះអង្គម្ចាស់​និង​ព្រះ​នាង​ម្ចាស់​នៃ​ក្សត្រ​បុរី​វែល​