ដោយៈនិមល/ភ្នំពេញ៖សម្ភារៈព័ត៌មានវិទ្យាមួយចំនួនធំត្រូវបានប្រគល់ជូនប្រៃសណីយ៍កម្ពុជាក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។នេះបើតាមប្រភពក្រសួងពាណិជ្ជកម្មបានបញ្ជាក់។

សម្ភារៈព័ត៌មានវិទ្យាមួយចំនួនធំត្រូវបានប្រគល់ជូនប្រៃសណីយ៍កម្ពុជាក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(រូបថតក្រសួងពាណិជ្ជកម្ម)

ការប្រគល់សម្ភារៈព័ត៌មានវិទ្យាទាំងនេះក្នុងគោលបំណងជំរុញការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងការដឹកជញ្ជូនសម្រាប់ការធ្វើប្រតិបត្តិការជាមួយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅកាត់ថា (Go4eCAM)។

ប្រភពដដែលបញ្ជាក់ថាក្នុងឱកាសលោកស្រីរដ្ឋលេខាធិការបានថ្លែងអំណរគុណចំពោះប្រៃសណីយ៍កម្ពុជាសម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធកន្លងមកក្នុងការចូលរួមអនុវត្តគម្រោងGo4eCAM។លោកស្រីបន្តថា“កម្មពិធីប្រគល់-ទទួលសម្ភារៈព័ត៌មានវិទ្យានេះគឺជាសក្ខីភាពមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្មនិងប្រៃសណីយ៍កម្ពុជាសម្រាប់ការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងវិស័យដឹកជញ្ជូនទំនិញដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា”។ប្រៃសណីយ៍កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មក្នុងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដក្នុងការដឹកជញ្ជូនទំនិញរបស់សហគ្រាសធុនតូចនិងមធ្យមទាំងក្នុងស្រុក និងទាំងឆ្លងកាត់ព្រំដែន។ បច្ចុប្បន្ននេះ ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ កំពុងចាប់ផ្តើមមានការបញ្ជាទិញទាំងក្នុងស្រុក និងក្រៅស្រុកពីប្រទេសអាម៉េរិក ហូឡង់ អូស្ត្រាលី ជប៉ុន ដែលបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងទូទាត់ប្រាក់ជាមួយនឹងផ្សារខេមបូឌាត្រេដ រួមមាន ប្រព័ន្ធដឹកជញ្ជូនរបស់ប្រៃសណីយ៍កម្ពុជា៕សរន

សម្ភារៈព័ត៌មានវិទ្យាមួយចំនួនធំត្រូវបានប្រគល់ជូនប្រៃសណីយ៍កម្ពុជាក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម(រូបថតក្រសួងពាណិជ្ជកម្ម)