សម្ភារៈព័ត៌មានវិទ្យាមួយចំនួនធំត្រូវបានប្រគល់ជូនប្រៃសណីយ៍កម្ពុជាក្រោមការគាំទ្រហិរញ្ញវត្ថុរបស់គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាតំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។នេះបើតាមប្រភពក្រសួងពាណិជ្ជកម្មបានបញ្ជាក់។