ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សាខា​គណ​:​ក​ម្មា​ធិ​ការ​កាកបាទក្រហមកម្ពុជា (​ក​.​ក្រ​.​ក​.) ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​អាហា​រដ្ឋា​ន​មាតុភូមិ ក្រុង​ប៉ោយប៉ែត បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង គណៈ​កិត្តិយស និង​គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា ក្រុង​ប៉ោយប៉ែត ។​

​មុននេះ ក៏​ប្រកាស​ដូចគ្នានេះ សម្រាប់​ក្រុង​សិរីសោភ័ណ និង​ស្រុក​ថ្មពួក ដែល​ធ្វើឡើង ក្រោម​អធិបតីភាព​លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ការិយាល័យ​ជុំវិញ អាជីវករ កងកំលាំង​ទាំង ៣ ប្រភេទ អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និង​យុវជន កាកបាទក្រហមកម្ពុជា ផងដែរ​។​

​សមាសភាព មាន ៣ ថ្នាក់ គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា និង​មន្ត្រី​ប្រចាំការ​។ សម្រាប់​ក្រុង​ប៉ោយប៉ែត ១.​គណៈ​កិត្តិយស​អនុសាខា មាន​ចំនួន ៣០ អង្គ​/​នាក់ (​ព្រះសង្ឃ​១៨​អង្គ​) គ្រហស្ថ​ចំនួន ១២ នាក់ (​ស្រី​២​នាក់​) ក្នុងនោះ មាន​ប្រធាន ១​រូប និង​អនុប្រធាន ២៩ អង្គ​/​នាក់ ។ ប្រធានកិត្តិយស មានឈ្មោះ សាន ស៊ានហូ ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត ។ ២.​គណៈកម្មាធិការ​អនុសាខា ចំនួន ១១ នាក់ ស្រី​២​នាក់ មាន​ប្រធាន​១​នាក់ អនុប្រធាន ១​នាក់​។ ប្រធាន​អនុសាខា មានឈ្មោះ គាត ហ៊ុល ជា​ប្រធាន ជា​អភិបាល នៃ​គណៈ​អភិបាល ក្រុង​ប៉ោយប៉ែត​។ ៣.​មន្ត្រី​ប្រចាំការ មាន​ចំនួន ២​នាក់ (​ស្រី​១​នាក់​)​។

​មុននេះ ក៏មាន​ការប្រកាស​តែងតាំង​គណៈ​កិត្តិយស និង គណៈកម្មាធិការ​អនុសាខា កាកបាទក្រហមកម្ពុជា​ស្រុក​ថ្មពួក នៅ​សាលប្រជុំ​សាលាស្រុក​ថ្មពួក ក្នុងនោះ​
១,​គណៈ​កិត្តិយស​អនុសាខា មាន​ចំនួន ២២ អង្គ​/​នាក់ ព្រះសង្ឃ ៥​អង្គ គ្រហស្ថ​ចំនួន ១៧ នាក់ (​ស្រី​៣​នាក់​) ក្នុងនោះ​មាន​ប្រធាន ១​រូប និង​អនុប្រធាន ២១ អង្គ​/​នាក់ ។ ប្រធានកិត្តិយស មានឈ្មោះ យ៉​ត រ៉ា​យ ជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​។ ២.​គណៈកម្មាធិការ​អនុសាខា ចំនួន​១១​នាក់ និង​មន្ត្រី​ប្រចាំការ មាន​ចំនួន ២​នាក់ សរុប​ចំនួន ១៣ នាក់ មាន​ប្រធាន ១​នាក់ អនុប្រធាន ២​នាក់​។ ប្រធាន​អនុសាខា មានឈ្មោះ អែម សុខា ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ថ្មពួក​។

​លោក អ៊ុំ រាត្រី បាន​អបអរ ជូនពរ និង​ស្នើឱ្យ​សមាសភាព​ដែល​បានតែងតាំង ត្រូវខិតខំ បំពេញការងារ ឱ្យបាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​ប្រកបដោយ ការទទួលខុសត្រូវ ៕ V / N