​ប្រែ​សម្រួលៈ​បំណង​(businesstimes)៖​វីន​ហ្វាស​( VINFAST)​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​គាំទ្រ​ដោយ​បុរស​អ្នកមាន​បំផុត​របស់​វៀតណាម នឹង​ដឹកជញ្ជូន​រថយន្ត​ប្រមាណ​៥.០០០​គ្រឿង​ទៅ​អោយ​អតិថិជន​​នៅ​អាម៉េរិក កាណាដា​និង​អឺរ៉ុប​នៅ​ខែវិច្ឆិកា និង​ចាប់ផ្តើម​ការដឹកជញ្ជូន​ទៅកាន់​កន្លែង​ផ្សេង​ទៀត​ក្នុង​លោក​នៅ​មួយ​ខែ​ក្រោយ​ទៀត នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​មួយ​ចេញពី​ក្រុមហ៊ុនមេ​Vingroup JSC​។​

ការប្រកាសនេះធ្វើឡើងនៅពេលVinFast​បាន​ប្រគល់​រថយន្តស្ព័​រ​ម៉ូដែល​អន្តរជាតិ​ដំបូង​របស់​ខ្លួន​VF8​ទៅ​អោយ​អតិថិជន​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​កញ្ញា​នៅ​រោងចក្រ​មួយ​នៅ​ទីក្រុង​ហាយ​ហ្វុង​(Haiphong)​ភាគ​ខាងជើង​។​

​ក្រុមហ៊ុន​បាន​និយាយថា ថ្លៃ​រថយន្ត​SUV​ទំហំ​កណ្តាល​ចាប់ពី​៥៧.០០០​ដុល្លារ ដែល​រួមមាន​អាគុយ​មួយ និង​ថ្លៃ​ចាប់ពី​៤២.២០០​ដុល្លារ​សំរាប់រ​ថយ​ន្ត​ដែលជាវ​អាគុយ​ប្រចាំខែ​។​

VinFast​បាន​និយាយ​កាលពី​ខែ​កក្កដា​ថា ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​ធនាគារ​ជាច្រើន​ដើម្បី​បង្កើន​ទុន​វិនិយោគ​ដល់​៤​ពាន់​លាន​ដុល្លារ​នៅពេលខ្លួនសម្លឹងទៅរកការ​ពង្រីក​សាខា​នៅ​អាម៉េរិក។តាមពិត​​ក្រុមហ៊ុន​បានទទួល​ការ​កក់​​រថយន្ត​ទុក​ប្រមាណ​៧៣.០០០​គ្រឿង​។​ក្រុមហ៊ុន​ក៏​រកបាន​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​សំរាប់​សង់​រោងចក្រ​របស់​ខ្លួន​នៅ​កាលីហ្វ័រ​ញ៉ា​ខាងជើង ដែល​ទំនងជា​នឹង​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០២៤​៕

VinFast​អះអាងថា ក្រុមហ៊ុន​បានទទួល​ការ​កក់​ទុក​សំរាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​ចំនួន​៧៣.០០០​គ្រឿង​។ក្រុមហ៊ុន​​បាន​បញ្ជូន​រថយន្តស្ព័​រ​ម៉ូដែល​អន្តរជាតិ​ដំបូង​របស់​ខ្លួន​VF8​ទៅ​អោយ​អតិថិជន​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍​ទី​១០​កញ្ញា​នៅ​រោងចក្រ​មួយ​នៅ​ទីក្រុង​ហាយ​ហ្វុង​