ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ជ័យលាភីនៃពានរង្វាន់រូបថតដ្រូនឆ្នាំ ២០២២ គឺបានបង្ហាញខ្លួនហើយ ហើយពួកវាទំនងជាធ្វើឱ្យអ្នកភ្ញាក់ផ្អើល ជាពិសេស រូបថតពីរសន្លឹកដែលបង្ហាញពពកព្យុះគួចត្របាញ់។

ឆ្នាំនេះ រូបភាពពីលើអាកាសរាប់ពាន់សន្លឹកត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតដោយអ្នកថតរូបជាង ២.៦០០ នាក់មកពី ១១៦ ប្រទេសជុំវិញពិភពលោក។

តោះកុំឱ្យខាតពេលយូរទៅមើលទាំងអស់គ្នា តើរូបជាប់ជ័យលាភីទាំងនោះអស្ចារ្យប៉ុនណា។

a. ទីក្រុងឆ្នេរសមុទ្រ The Entrance ក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី គឺជាកន្លែងសម្រាប់រូបភាពព្យុះដ៏អស្ចារ្យនេះ ថតដោយ Jim Picot
b. រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះបង្ហាញពីព្យុះខ្សាច់បោកបក់លើទីក្រុង Kabushiya នៅមាត់ទន្លេនីលក្នុងប្រទេសស៊ូដង់ ថតដោយ Satti Mohammed
c. រូបភាពដ៏គួរឱ្យស្ញប់ស្ញែងនេះត្រូវបានគេសរសើរយ៉ាងខ្លាំង ដោយសារពពកវិលជុំវិញទីក្រុងហាងចូវ ប្រទេសចិន ដែលជាស្នាដៃរបស់អ្នកថតរូបឈ្មោះ Donghui Chen
d. រូបភាពដ៏ក្រៀមក្រំថតដោយលោក Igor Altuna បង្ហាញសត្វដំរីទឹកងាប់មួយក្បាលត្រូវបានសត្វក្រពើស៊ីនៅក្នុងទន្លេ Luangwa ក្នុងឧទ្យានជាតិ Luangwa ភាគខាងត្បូងនៃប្រទេសសំប៊ី
e. ភូមិ Geamana របស់រ៉ូម៉ានីដែលគេបោះបង់ចោល គឺជាកន្លែងសម្រាប់រូបភាពដ៏គួរឱ្យចាប់អារម្មណ៍នេះ ដែលថតដោយ Fabian Balint
f. រូបថតភូមិតូចមួយនៅកណ្តាលវាលទឹកកកនៅសហរដ្ឋអាម៉េរិក ថតដោយ Martin Sanchez
g. រូបភាពដ៏គួរឱ្យចាប់អារម្មណ៍នេះបង្ហាញទីលានបាល់បោះ បន្ទាប់ពីព្យុះខ្សាច់នៅអារ៉ាប់រួមអេមីរ៉ាត ថតដោយលោក Yura Borschev
h. រូបភាពដ៏ស្រស់ស្អាតនៃរណ្ដៅ Raudibotn របស់ប្រទេសអ៊ីស្លង់ ស្ថិតនៅក្នុងតំបន់ Fjalllabak គឺជាស្នាដៃរបស់អ្នកថតរូប Christian Trustrup
i. រូបភាពភ្នំ Niubei កម្ពស់ ៣.៦០០ ម៉ែត្រថតនៅខេត្តស៊ីឈ័នរបស់ចិន
j. រូបភាពភូមិ Gangi ថតពីលើមេឃដោយ Sara Zanini នៅខេត្ត Palermo របស់អ៊ីតាលី
k. ភ្នំភ្លើង Shiprock កម្ពស់ ៤៨២ ម៉ែត្រនៅរដ្ឋញូវម៉ិកស៊ីកូរបស់អាម៉េរិក ថតដោយ Larry Gunn
l. ជាងថតរូប Ningtai Yu បានថតទិដ្ឋភាពដ៏ស្រស់ស្អាតនេះពីតំបន់ទេសចរណ៍ជនបទនៅតំបន់ឈៀនទូ (Qianduo) នៃទីក្រុងស៊ីងហួ ប្រទេសចិន
n. ភ្នំ Factory Butte កម្ពស់ ១.៩២០ ម៉ែត្រថតដោយ Xiaoying Shi នៅឧទ្យានជាតិកាពីតូលរីហ្វ (Capitol Reef) ក្នុងរដ្ឋយូថារបស់អាម៉េរិក
m. ខ្លាឃ្មុំទឹកកកពីរក្បាលគួរឱ្យស្រឡាញ់នៅតំបន់អាក់ទិកថតបានដោយលោក Florian Ledoux
o. ជួរភ្នំ Krossanesfjall របស់អ៊ីស្លង់ ថតដោយលោក Hristo Dimitrov
p. ទូកកំពុងសម្អាតប្រេងពីសមុទ្រក្បែរទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ថតដោយ Umit Bektas
q. ប្រាសាទ Taj Mahal ក្នុងទីក្រុង Agra ប្រទេសឥណ្ឌា ថតដោយ Michele Falzone
r. បាឡែន២៤ក្បាលជាប់ក្នុងថ្លុកមួយក្នុងទន្លេ Cunningham ប្រទេសកាណាដា ថតដោយ Nansen Weber
s. រថភ្លើងបើកកាត់វាលខ្សាច់សាហារ៉ាប្រទេសម៉ូរីតានី ថតដោយ Justin Jin
t. នេះជារូបថតបានមេដាយមាសប្រចាំឆ្នាំ២០២២ ថតដោយលោក Armand Sarlangue ដែលបង្ហាញភ្នំភ្លើង Fagradalsfjall កំពុងផ្ទុះនៅអ៊ីស្លង់