ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោកាលពីថ្ងៃទី ៩ខែកញ្ញាបានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។
នាឱកាសនោះលោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីបានឲ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តន៍វិធានការ (៣ការពារនឹង៣កុំ) របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។លោកស្រីអភិបាលខណ្ឌក៏បានជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ដែលបានចែកជូនមានអង្ករ មី ត្រីខ ទឹកត្រី ភួយ ថ្នាំពេទ្យ ម៉ាសនិងថវិកាមួយចំនួន ៕សរន

រូបថត៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោកាលពីថ្ងៃទី ៩ខែកញ្ញាបានអញ្ជើញចុះសាកសួរ សុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។