ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង បានស្នើដល់សមាសភាពក្រុមប្រឹក្សាភិបាលថ្មី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ទាំងអស់ត្រូវបន្តចូលរួមក្នុងការកំណែទម្រង់សាកលវិទ្យាល័យ ឆ្ពោះទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ លើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រងសាកលវិទ្យាល័យ ឲ្យកាន់តែមានឧត្តមភាព កិត្យានុភាព និងមានជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ពិសេសពង្រឹង គុណភាពបង្រៀននិងរៀន និងសេវាសិក្សាឲ្យកាន់តែប្រសើរឡើងថែមទៀត ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ។

គួរបញ្ជាក់ថា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង តាមអនុក្រឹត្យលេខ ៣៨៧ អនក្រ.តត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ និងមានលោក សុខ ឃន , លោក ធូ ភា និងលោក ជា ម៉េង ជាសមាជិក៕សរន

លោក ស សុខា ស្នើក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង ចូលរួមការកំណែទម្រង់សាកលវិទ្យាល័យ ឆ្ពោះទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ(រូបថត ក្រុមការងារ)