ខេត្ត​ព្រះសីហនុ​៖ បន្ទាប់ពី​ខែឧសភា​ទៅ ប្រទេស​កម្ពុជា​ឈានចូល​រដូវវស្សា​។ គម្រោង​ជួសជុល​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​បិត​ត្រាំ​ង មិត្តភាព​ព្រះសីហនុ​-​ជាំ​ង​ស៊ូ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ខេត្ត​ជាំ​ង​ស៊ូ និង​ប្រគល់ឱ្យ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បានបញ្ចប់​ទាំងស្រុង​ហើយ​។​ការជួសជុល​ឡើងវិញ​នេះ​រួមមាន​ដំបូល​បន្ទប់រៀន និង​បង្គន់ ទីតាំង​អគារ​បង្រៀន ទ្វារ​និង​បង្អួច​ក្នុង​ថ្នាក់រៀន​។​ល​។​

​ដោយសារ​កង្វះ​ថវិកា និង​ការថែទាំ​សាលារៀន អគារ និង​សម្ភារៈ​បរិក្ខារ​ជាច្រើន​មាន​សភាព​ចាស់ ជញ្ជាំង​ខ្លះ​មាន​ស្នាម​ប្រឡាក់ ទ្វារ​និង​បង្អួច​ត្រូវបាន​ខូចខាត ហើយ​ដំបូល​ខ្លះ​ជារឿយៗ​លេច​ធ្លាយ​។ នាយក​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​បិត​ត្រាំ​ង មិត្តភាព​ព្រះសីហនុ​-​ជាំ​ង​ស៊ូ លោក ហែម សិក្សា បាន​មានប្រសាសន៍​ដោយ​ក្តី​រីករាយ​បន្ទាប់ពី​បានឃើញ​សាលា​ថ្មី​ថា “​ការជួសជុល​បានធ្វើ​ឡើង​ភ្លាមៗ​ហើយ​សិ​ស្សា​នុ​សិ​ស្អា​ច​អង្គុយ​ក្នុង​ថ្នាក់​បាន​ដោយ​ក្តី​រីករាយ ព្រោះ​យើង​លែង​ភ័យខ្លាច​ការ​លេច​ធ្លាយ​ដំបូល​នៅ​រដូវវស្សា​ទៀតហើយ​។ ”

                                                                                                                        ​អគារសិក្សា​កំពុង​ជួសជុល

​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​បិត​ត្រាំ​ង មិត្តភាព​ព្រះសីហនុ​-​ជាំ​ង​ស៊ូ ដែល​ពីមុន​ហៅថា សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ហ៊ុន សែន បិត​ត្រាំ​ង មាន​ទីតាំងនៅ​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។ ពីមុន​អគារ​ដើម​របស់​សាលា​មាន​សភាព​ទ្រុឌទ្រោម​ដោយមាន​សម្ភារៈ​មិន​ស្រួល​ប្រើប្រាស់ និង​មិន​គ្រប់គ្រាន់ ដែលនាំឱ្យ​លក្ខខណ្ឌ​បង្រៀន​ពិបាក​ខ្លាំង​។​បន្ទាប់ពី​ដឹង​អំពី​ស្ថានភាព​តា​រយៈ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ រដ្ឋាភិបាល​ខេត្ត​ជាំ​ង​ស៊ូ បានផ្តល់​ជំនួយ​ដល់​សាលា​ជា​ច្រើនដង​។ ក្នុង​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ខេត្ត ជាំ​ង​ស៊ូ បាន​បរិច្ចាគ​ថវិកា និង​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​សាងសង់​សាលារៀន ហើយ​បន្ទាប់មក​រដ្ឋាភិបាល និង​សមាគម​កាកបាទក្រហម​ខេត្ត ជាំ​ង ស៊ូ​បាន​បរិច្ចាគ​អគារ​បង្រៀន បណ្ណាល័យ ទីលាន​បាល់បោះ វេទិកា​ផ្គត់ផ្គង់​ទឹក និង​ឧបករណ៍​កីឡា​ជា​បន្តបន្ទាប់​ដែល​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិក្ខារ​បង្រៀន​ហើយ​សាលារៀន​បានក្លាយ​ជា​សាលា​ជនបទ​ក្នុងស្រុក ដែលមាន​ឧបករណ៍​បង្រៀន​ទំនើប និង​សម្ភារៈ​បរិក្ខារ​ពេញលេញ​។​

លោក Sun Yi លេខាធិការ​នៃ Party Group និង​ជានា​យក​ការិយាល័យ​កិច្ចការបរទេស​នៃ​រដ្ឋាភិបាល​ប្រជាជន​ខេត្ត ជាំ​ង​ស៊ូ មានប្រសាសន៍ថា «​គម្រោង​តូច និង​សមរម្យ​បែបនេះ​ជាមួយនឹង​អត្ថប្រយោជន៍​សង្គម​ដ៏​អស្ចារ្យ​បានធ្វើអោយ​ប្រសើរឡើង​នូវ​អារម្មណ៍​នៃ​ការទទួលបាន​និង​ការពេញចិត្ត​របស់​ប្រជាជន​ក្នុង​តំបន់ ប៉ុន្តែ​ក៏បាន​ក្លាយជា គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​អប់រំ​រវាង​ខេត្ត ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ​ហើយ​បាន​ធ្វើជា​សាក្សី​នៃ​ទំនាក់ទំនង​មិត្តភាព​រវាង​ខេត្ត​ទាំងពីរ​។​»

​សាលារៀន​គឺជា​ចំណុច​ចាប់ផ្តើម​សម្រាប់​សិស្សានុសិស្ស​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​ពួកគេ​ហើយ​អ្នកទទួលផល​ធំជាងគេ​គឺ​សិស្ស​ជាមួយនឹង​ការកែលម្អ​លក្ខខណ្ឌ​នៃ​ការបង្រៀន​។ ធន់ ជា​សិស្ស​ថ្នាក់​ទី​៩ ដែល​រស់នៅ​នៅ​ជិត​សាលារៀន មាន​អារម្មណ៍​សប្បាយរីករាយ​ក្នុងការ​សិក្សា​នៅទីនេះ​។ ធន់ បាន​និយាយថា «​មុនពេល​ខេត្ត ជាំ​ង​ស៊ូ បាន​ជួយ​សាងសង់​បរិក្ខារ​ទាំងនេះ សិស្ស​អាច​ត្រឹមតែ​លេង​នៅលើ​ដី​ភក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​យើង​អាច​អាន និង​គូរ​ក្នុង​ថ្នាក់រៀន និង​លេង​បាល់បោះ​នៅលើ​ទីលាន​បាល់បោះ​បាន​ហើយ​។ សកម្មភាព​វប្បធម៌រ​បស់​យើង​កាន់តែ​សម្បូរបែប​»​។ គាត់ អាច​រៀន​ប្រើ​កុំព្យូទ័រ​បន្ទាប់ពី​កុំព្យូទ័រ​ត្រូវបាន​បំពាក់​នៅក្នុង​ថ្នាក់រៀន «​ឥឡូវនេះ​ខ្ញុំ​អាច​ប្រើ​កម្មវិធី​ការិយាល័យ​មួយចំនួន​បាន​យ៉ាង​ល្អ​ដូចជា OFFICE​ហើយ​អាចជួយ​គ្រូ​ធ្វើ​ការងារ​សាមញ្ញ​មួយចំនួន​ទៀតផង​។​» ធន់ បាន​និយាយថា​ពេលនេះ​កំពុង​រៀន​ភាសា​ចិន​ដោយ​ខ្លួនឯង​ហើយ​អាច​សន្ទនា​ភាសា​ចិន​បាន​ខ្លះៗ​។ គាត់​សង្ឃឹមថានឹង​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​នាពេល​អនាគត ហើយក៏​ចង់ទៅ​លេង​ខេត្ត ជាំ​ង​ស៊ូ​ដើម្បី​ទទួល​អារម្មណ៍​ព​លក្ខខណ្ឌ​និង​ទំនៀមទម្លាប់​ក្នុង​តំបន់​របស់​ខេត្ត​នោះ​។​

                                                                                                          សិស្ស​កំពុង​អាន​នៅក្នុង​បណ្ណាល័យ

​ដោយបាន​ឃើញ​ការអភិវឌ្ឍ​របស់​សាលា​ទាំងស្រុង​និង​ឃើញ​ទីធ្លា​សាលា​កាន់តែ​ប្រសើរឡើង​លោកនាយក ហែម សិក្សា រំជួលចិត្ត​យ៉ាងខ្លាំង​។ មុនពេល ការអភិវឌ្ឍ និង​ការសាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​សិស្ស​តែ ៥០០​នាក់​ប៉ុណ្ណោះ​។ ជាមួយនឹង​ការអភិវឌ្ឍ​តំបន់​គ្រួសារ​កាន់តែច្រើន​អាចមាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន ហើយ​ឥឡូវនេះ​ផ្នែក​បឋមសិក្សា​មាន​សិស្ស​៩៦៤ នាក់ និង​ផ្នែក​អនុវិទ្យាល័យ​មាន ២៩១ នាក់​។​

​លោក ហែម សិក្សា មានប្រសាសន៍ថា ការបរិច្ចាក​ឥតឈប់ឈ​រ​របស់​រដ្ឋាភិបាល​ខេត្ត​ជាំ​ង​ស៊ូ​ពិតជា​បាន​ដោះស្រាយ​បញ្ហាលំបាក​របស់​ពួកគេ​។​ថ្នាក់រៀន​អប់រំ​សោតទស្សន៍​បាន​ជួយ​សិស្ស​ជាច្រើន​ដែលមាន​ស្ថានភាព​គ្រួសារ​ក្រីក្រ​ដូច្នេះ​ពួកគេ​មានឱកាស​រៀន​កុំព្យូទ័រ​។​អគារ​បង្រៀន​ដែល​បាន​ពី​ការបរិច្ចាគ​បាន​បង្កើន​ថ្នាក់រៀន​របស់​សាលា និង​ផ្តល់​មូលដ្ឋានគ្រឹះ​ផ្នែក​រឹង​សម្រាប់​សិស្សានុសិស្ស​កាន់តែច្រើន​ដើម្បី​សិក្សា​នៅក្នុង​សាលា​ហើយ​ជាមួយនឹង​បណ្ណាល័យ និង​ទីលាន​បាល់បោះ បរិយាកាស​បង្រៀន និង​ខ្លឹមសារ​ត្រូវបាន​កែលម្អ​យ៉ាងខ្លាំង​។​

                                                                                                                ខ្លោង​ទ្វារ​របស់​សាលាបិតត្រាង​

សុភាសិត​ខ្មែរ​ប្រដូច​ការជឿទុកចិត្ត​ទៅនឹង​ការលូតលាស់​របស់​ដើមឈើ​មួយ​ដើម​។ ព្រះ​បរម​រតន​កោដ្ឋ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ធ្លាប់​មានបន្ទូលថា “​មិត្តភាព​ចិន​-​កម្ពុជា ប្រៀបបាន​នឹង​ផ្កា​ដែល​មិនចេះ​ស្វិត​ស្រពោន ហើយនឹង​រីក​ក្រោម​មេឃ​ដែល​ភ្លឺ​ថ្លា​ជានិច្ច​”​។​ដូចដែល​បានបង្ហាញ​តាមរយៈ​ឈ្មោះ​របស់​វា សាលា​បឋម​សិក្សា​និង​អនុវិទ្យាល័យ​បិត​ត្រាំ​ង មិត្តភាព​ព្រះសីហនុ​-​ជាំ​ង​ស៊ូ​បាន​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ ហើយក៏​បានផ្តល់​សារធាតុចិញ្ចឹម​ដល់​ផ្កា​នៃ​មិត្តភាព​រវាង​ចិន និង​កម្ពុជា​ផងដែរ​។ បច្ចុប្បន្ននេះ​“​យុទ្ធសាស្ត្រ​ចតុកោណ​” របស់​កម្ពុជា និង “​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” របស់​ចិន កំពុង​ពង្រឹង​ការ​សម្របសម្រួល និង​ការតភ្ជាប់​ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ជានិច្ច ខណៈដែល​កិច្ចសហប្រតិបត្តិការ​មិត្តភាព​រវាង​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ ក៏​កាន់តែ​ស៊ីជម្រៅ​ឥតឈប់​ឈរ​ផងដែរ​។ គេ​ជឿថា​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រប់ភាគី សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​បិត​ត្រាំ​ង មិត្តភាព​ព្រះសីហនុ​-​ជាំ​ង​ស៊ូ​ពិតជា​នឹង​ជំរុញឱ្យមាន​ការអភិវឌ្ឍ​កាន់តែ​ប្រសើរឡើង និង​សម្រេចបាន​នូវ​ក្តី​សុបិន​របស់​សិស្ស​កាន់តែ​ច្រើនឡើង​៕Ph​