កូនស្រី​រួមគំនិត​ជាមួយ​ម្តាយ​សម្លាប់​ឪពុក​ដោយសារ​ខឹង​មិនឱ្យ​ពួកគេ​ស្លៀកខោ​ខូវប៊យ​

1173
ចែករម្លែក

​ភរិយា​និង​កូនស្រី​៤​នាក់​របស់​ប៉ូលិស​ឥណ្ឌា​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួល​ឃាតករ​អោយ​សម្លាប់​ប្តី​និង​ឪពុក​របស់​ពួកគេ​ដើម្បី​ទ​ទួ​បាល​ប្រាក់​សោធន​និវត្តន៍​​ចំនួន​១១៥.៣៧៩​ដុល្លារ​របស់គាត់​ហើយ​ដោយសារតែ​គាត់​បដិសេធ​មិនឱ្យ​ពួកគេ​ស្លៀកខោ​ខូវប៊យ​។​

​សាកសព​របស់លោក Meharbaan Ali អធិការ​ង​ប៉ូលិស​នេះ ត្រូវបាន​រកឃើញ​បោះចោល​ក្នុង​លូទឹកស្អុយ​នៅ​រដ្ឋ​Uttar Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ​នៅ​ចម្ងាយ​២៥០​ម៉ែត្រ​ពី​គ្រួសារ​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា​។​

​ប៉ូលិស​បាន​ចាប់ខ្លួន ម្តាយ​ឈ្មោះ Zahida Begum និង​កូនស្រី​៤​នាក់​របស់គាត់ នៅផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង​Shahjahanpur នៅក្នុង​រដ្ឋ​នេះ បន្ទាប់ពី​ស្ត្រី​ជា​ម្តាយ​​នេះ​បាន​និយាយ​សារភាពថា​បាន​ជួល​ឃាតករ​២​នាក់​ឱ្យ​សម្លាប់​គាត់​។​

​បន្ទាប់ពី​សាកសព​រប​ស់លោក Meharbaan Ali ត្រូវបាន​រកឃើញ​មក​នោះ ការស៊ើបអង្កេត​ត្រូវបាន​ធ្វើឡើង​។​

​លោក Daya Chand Sharma អធិការ​ប៉ូលិស បាន​និយាយថា​ម្តាយ​និង​កូនស្រី​ទាំងនេះ​មានការ​ខកចិត្ត​ជាមួយ​នឹង​ការដាក់កំហិត​ដ៏​តឹងរ៉ឹង​ដែល លោក Meharbaan Ali​បានដាក់​ទៅលើ​ពួកគេ ដោយ​រួមទាំង​ការហាមឃាត់​ពួកគេ​មិនឱ្យ​ស្លៀកខោ​ខូវប៊យ​។​

​លោក Daya Chand Sharma បាន​និយាយថា​” ចាប់តាំងពី​សាកសព​នេះ​ត្រូវបាន​រកឃើញ​មក​នោះ យើង​មានការ​សង្ស័យ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​គ្រួសារ​នេះ​ដោយ​​សារ សាកសព​នេះ​ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​តែ​២៥០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​របស់​ពួកគេ​៕


ភរិ​យា​ឈ្មោះ Zahida Begum ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​សារភាពថា​បាន​ជួល​ឃាតករ​ដើម្បីឱ្យ​សម្លាប់ លោក Meharbaan Ali

ភរិ​យា​ឈ្មោះ Zahida Begum (​រូប​ទី​២​ពីស្តាំ​)​និង កូនស្រី​៤​នាក់​របស់គាត់ ត្រូវបាន ចាប់ខ្លួន​ចំពោះ​ការរួម​គំនិត​សម្លាប់​លោក Meharbaan Ali

ទីតាំងផ្សាយពាណិជ្ជកម្ម