លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិតមួយលាននាក់ហើយ។ នេះបើយោងតាមប្រភពក្រសួងទេសចរណ៍។