​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​បាន​បោះបង់​ចោល​បណ្តា​ទីប្រជុំជន​នៅ​មូលដ្ឋាន​ធំ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​នភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​ការដួលរលំ​​ខ្សែត្រៀម​ដ៏​សំខាន់​ភ្លាមៗ​​បន្ទាប់​​ពី​កងកម្លាំង​អ៊ុយ​ក្រែន​ធ្វើ​ការវាយរុល​ចូលទៅ​មុខ​យ៉ាង​ឆាប់រហ័ស​។​

​ទាហាន​អ៊ុយ​ក្រែន​ចូល​ដល់​ទីក្រុង​គូ​ពៀន​សខ៍កាល​ពីថ្ងៃ​១០​កញ្ញា​

​រថក្រោះ​រុស្ស៊ី​ឆេះ​ទុកចោល​នៅលើ​ដងផ្លូវ

​ការដួលរលំ​ភ្លាមៗ​នៃ​ទីប្រជុំជន​អ៊ី​ហ្ស៊ី​យូ​ម​(Izium)​ក្នុង​ខេត្ត​ខា​គី​វ ជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ចាប់តាំងពី​ពេល​ទាហាន​រុស្ស៊ី​ត្រូវ​បង្ខំ​អោយ​ដកថយ​ពី​ជាយ​រដ្ឋធានី​គៀវ​កាលពី​ខែ​​មីនា​។​អ៊ុយ​ក្រែ​នក្នុងពេល​ជាមួយគ្នា បានអបអរ​វា​ថា​ជា​ចំណុចរ​បត់​មួយ​នៅក្នុង​សង្គ្រាម​ជាង​៦​ខែ​មកនេះ ដោយ​ទាហាន​រុស្ស៊ី​រត់ចោល​គ្រាប់រំសេវ​និង​បរិក្ខារ​យោធា​។​

​កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​ទីប្រជុំជន​អ៊ី​ហ្ស៊ី​យូ​ម​នេះ​ជា​មូលដ្ឋាន​ភស្តុភា​សំរាប់​យុទ្ធនាការ​ធំ​របស់​ខ្លួន​ក្នុង​ការវាយប្រហារ​ពី​ខាងជើង​ទៅលើ​តំបន់​ដុន​បាស ដែល​រួមមាន​សាធារណរដ្ឋ​ដុន​ណិ​ត​សខ៍និង​លុន​ហានស​​ខ៍​ដែល​ប្រកាសឡើង​ខ្លួនឯង​ដោយ​ពួក​បំបែក​ខ្លួន​ដែល​រុស្ស៊ី​គាំទ្រ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​TASS​របស់​រុស្ស៊ី​បាន​ស្រង់​សម្តី​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​បាន​និយាយថា​ខ្លួន​បាន​បញ្ជា​ទ័ព​អោយ​ចាកចេញ​ពី​ទីប្រជុំជន​នេះ​ហើយ​បង្កើន​និង​រៀបចំ​កម្លាំង​ទ័ព​ឡើងវិញ​នៅ​ដុន​ណិ​ត​​ស​ខ៍​(Donetsk)​។​

TASS​បាន​និយាយថា​មេដឹកនាំ​រដ្ឋបាល​នៅ​ខេត្ត​ខា​គី​វរ​បស់​រុស្ស៊ី បាន​ប្រាប់​អ្នកស្រុក​អោយ​ភៀសខ្លួន​ចេញពី​ខេត្ត​ទៅកាន់​រុស្ស៊ី​ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​គេ នៅពេល​សាក្ស៊ី​បាន​ពណ៌នា​អំពី​ការកកស្ទះ​​រថយន្ត​ដឹក​មនុស្ស​ភៀសខ្លួន​ចេញ​ពី​ទឹកដី​ដែល​រុស្ស៊ី​វាយ​កាន់កាប់​នេះ​។​

​បើ​របាយការណ៍​អំពី​ការ​វាយ​រុលទៅមុខ​នេះ​ជា​ការពិត វា​នឹង​ជាការ​សំពង​ធ្ងន់​មួយ​សំរាប់​រុស្ស៊ី ដែល​សេវា​ចារកម្ម​លោកខាងលិច​និយាយថា​បាន​ទទួលរង​ការបាត់បង់​ពលទាហាន​ច្រើន​ក្រាស់ក្រែល​។​វា​ក៏​ជាការ​​លើកទឹកចិត្ត​សំរាប់​អ៊ុយ​ក្រែន​ដែល​កំពង​ប្រើ​សព្វាវុធ​លោកខាងលិច​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន បាន​និយាយ​នៅ​ទីក្រុង​គៀវ​ថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​បង្ហាញ​ថា​ពួកគេ​អាច​វាយ​យក​ឈ្នះ​កងកម្លាំង​រុស្ស៊ី​ជាមួយនឹង​សព្វាវុធ​ដែល​លោក​ខាងលិច​ផ្តល់អោយ​ហើយ​«​ខ្ញុំ​សុំ​​បញ្ជាក់​សាជាថ្មី​ថា កាលណា​យើង​ទទួល​សព្វាវុធ​កាន់តែច្រើនកាន់តែលឿន យើង​ដណ្តើមបាន​ជ័យជំនះ​កាន់តែ​លឿន​និង​សង្គ្រាម​ក៏​កាន់តែ​ឆាប់​ចប់​ដែរ​»​។​

​ការប្រកាស​ដកទ័ព​រុស្ស៊ី​នេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ទាហាន​អ៊ុយ​ក្រែន​វា​យ​ចាប់យក​ទីក្រុង គូ​ពៀន​ស​ខ៍​(Kupiansk)​នៅ​ចុង​ខាងជើង​ប្រទេស ដែល​ជា​មជ្ឈមណ្ឌល​ផ្លូវដែក​តែ​មួយ​សំរាប់​ផ្គត់​​ផ្គង់​ខ្សែត្រៀម​រុស្ស៊ី​ទាំងមូល​នៅ​អ៊ុយ​ក្រែ​នភា​គឦសាន​៕

​ទាហាន​អ៊ុយ​ក្រែន​ថត​បង្ហោះ​កាលពី​ថ្ងៃ​សៅរ៍​ជាមួយនឹង​ទង់ជាតិ​ពណ៌​ខៀ​លឿង​នៅមុខ​និងលើដំបូលសាលាក្រុង គូ​ពៀន​ស​ខ៍​