ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​វ៉ូ​ឡូឌី​មៀ ហ្សេ​ឡេន​ស្គី បាន​និយាយ​ថា​កងកម្លាំង​រុស្ស៊ី​បាន​«​ធ្វើការ​សំរេចចិត្ត​ល្អ​»​ដោយ​ភៀសខ្លួន​ចេញ​ទាន់​ពេល​ចេញពី​ការ​វាយបក​របស់​កង​​កម្លាំង​អ៊ុយ​ក្រែន​ដែល​កំពុង​ធ្វើ​ការរុល​ទៅមុខ​គួរអោយកត់សំគាល់​នៅ​ប៉ែក​ខាងកើត​និង​ខាងត្បូង​ប្រទេស​។​

​ការលើកឡើង​របស់​ហ្សេ​ឡេន​ស្គី​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូបា​ននិយាយថា ខ្លួន​បាន​ដកទ័ព​ចេញ​នៅ​ផ្នែក​មួយ​នៃ​តំបន់​ខា​គី​វ កន្លែង​ដែល​កងកម្លាំង​អ៊ុយ​ក្រែន​វា​យ​ដណ្តើម​​មក​គ្រប់គ្រង​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​

​លោក​បាន​និយាយថា​« កងទ័ព​រុស្ស៊ី​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​បានបង្ហាញ​ការសំរេចចិត្ត​ល្អ​បំផុត គឺ​ដកថយ​។​វា​ជា​ការសំរេច​ចិត្តល្អ​មួយ​សំរាប់​ពួកគេ​រត់​ភៀសខ្លួន​»​។​

​ព័ត៌មាន​អំពី​ការដក​ទ័ព​នេះ​កើត​ឡើង​បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែន​បាន​វាយ​រុលទៅមុខ​គួ​រអោយ​កត់សំគាល់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​នៅ​ខាងត្បូង​ខា​គី​វ ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​អ៊ុ​យក្រែន នៅក្នុង​​អ្វី​ដែល​អាច​ជា​ជ័យជម្នះ​លើ​សមរភូមិ​ធំ​បំផុត​សំរាប់​កងកម្លាំង​អ៊ុយ​ក្រែន​ចាប់តាំងពី​ខ្លួន​ធ្វើអោយ​បរាជ័យ​ការប៉ុនប៉ង​របស់​រុស្ស៊ី​ដើម្បី​ចាប់​យក​រដ្ឋធានី​គៀវ​កាលពី​ខែ​មីនា​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​លោក អ៊ី​ហ្ក័​រ កូណា​សេន​កូ​(Igor Konashenkov)​បាន​និយាយថា ទាហាន​នឹងត្រូវ​រៀបចំ​ពង្រឹងកម្លាំង​ឡើងវិញ​ចាប់ពី​តំបន់​បា​ឡា​ក់លី​យ៉ា​( Balakliya) និង​​អ៊ី​ហ្ស៊ី​យូ​ម​(Izyum)​ដល់​តំបន់​ដុន​ណិ​ត​ស​ខ៍​(Donetsk)​នៅ​ខាងកើត​អ៊ុ​យក្រែន​។​

​អ៊ី​ហ្ស៊ី​យូ​ម ជា​មូលដ្ឋាន​ធំ​មួយ​សំរាប់​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់​ខា​គី​វ និង​មុននេះ​ក្នុង​សប្តាហ៍​នេះ វីដេអូ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​អ្នកស្រុក​នៅ​បា​ឡា​ក់លី​យ៉ា​អបអរ​ទាហាន​អ៊ុយ​ក្រែន​ដែល​ទើប​ចូល​មក​ដល់​។​

​ទោះជា​យ៉ាងណា លោក កូណា​សេន​កូ បាន​និយាយថា ការ​ចល័ត​ទ័ព​រុស្ស៊ី​ត្រូវបាន​ធ្វើឡើង​ដើម្បី​សំរេច​គោលដៅ​របស់​«​ប្រតិបត្តិការ​យោធា​ពិសេស​ដើម្បី​រំដោះ​តំបន់​ដុន​បា​ស​» ប៉ុណ្ណោះ​៕

​ហ្សេ​ឡេន​ស្គី បាន​និយាយថា កងកម្លាំង​អ៊ុយ​ក្រែន​បាន​វាយ​ដណ្តើម​បាន​មក​វិញទឹក​ដី​ទំហំ​ប្រមាណ​២.០០០​គីឡូម៉ែត្រ​ការ៉េ​ចាប់តាំងពី​ការ​វាយបក​របស់​អ៊ុយ​ក្រែន​លើ​កងកម្លាំង​រុស្ស៊ី​នៅ​ដើមខែ​នេះ​