ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ការរស់នៅ លោក អ្នក ធ្វើ​អ្វី​ក៏ដោយ​មិនអាច​បង្ខំ ឬ​យក​ភាព​មានះ​ដាក់ខ្លួន​បានឡើយ​ពីព្រោះថា​ផល​អាក្រក់​តែង​កើតមាន​ច្រើនជាង​សព្វមួយដង​។ នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​នោះ​ច្រើន​បំផុត​ផល​ទទួលបាន​ច្រើន​បំផុត​៤០​ភាគរយ​ប៉ុណ្ណោះឯង​។​ការប្រកប​ការងារ​ផុយស្រួយ​កើត​ជម្លោះ​វិវាទ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​តែម្តង ។​ការប្រកប​ការងារ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បំពាន​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។ ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ខ្លាំង​បន្តិច ម្ល៉ោះហើយ​បញ្ហា​តូចធំ​ងាយ​រត់​ចូល ហើយ​ពេលខ្លះ​មិនអាច​ចៀសផុត​នឹង​រឿង​រាវ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​នាំ​ត្រូវ​ពិបាក​ទប់ទល់​។​ការប្រកប​ការងារ​ដោយសារ​យីអ៊ុន​ធ្លាក់​ស្រុតចុះ ហេតុនេះ​យក​ល្អ​បំផុត​លោកអ្នក​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេ ព្រោះតែ​ការរក​ផល​ចំណូល​តានតឹង ហើយ​ការចំណាយ​វិញ​នោះ​មាន​គ្រប់​សារពើ​ដែល​សឹង​រក​ទប់ទល់​ពុំ​ចង់​ឈ្នះ​។​
សម្ព័ន្ធ​ស្នេហា​ជួប​ភាព​ប្រទាំង​ប្រទើស និង​មិនសូវ​ចុះសម្រុង​ពាក្យសម្តី​គ្នា​ប៉ុន្មាន​ទេ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​នា​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ការប្រកប​ការងារ​ងាយ​ទទួលផល និង​ទទួលជោគជ័យ​ឆ្លើយតប​មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈានទៅ​មុខ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំ​លោ​ក្រមុំ​មានការ​រីកលូតលាស់ និង​ផ្អែមល្ហែម​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អារម្មណ៍ លោកអ្នក ងាយ​តប់​ប្រ​ម៉​ល់ និង ពេលខ្លះ​ឥត​ការ​អ្វី​នាំ​បញ្ហា​ដាក់ខ្លួន​ក៏មាន​ផងដែរ​។​ការប្រកប​ការងា​រវិ​ញ​ងាយ​រាំងស្ទះ និង ពិសេស​ចូរ​ប្រយ័ត្ន​ចៅហ្វាយនាយ​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​ព្រោះតែ​ភាព​ធ្វេសប្រហែស ឬ ការ​ខ្ជីខ្ជា​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​បើ​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ក៏​ជា​ឱកាសល្អ​ប្រពៃ​។​
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​គួរ​មានការ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ប្រសើរ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ត្រូវ​ប្រយ័ត្ន​ជនខិលខូច​មក​បង្កប​ញ្ហា ឬ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ឃើញថា​ផុយស្រួយ​មាន​ជម្លោះ​វិវាទ​ណាស់ ហេតុនេះ​ត្រូវ​ធ្វើគ ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ឡើង​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​ប្រឈម​គេ​មិន​សង ឬ​បើ​សង​ក៏​មានការ​យឺតយូរ​ផងដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​បន្តិច ហេតុនេះ​ត្រូវមាន​ចិត្ត​ទូលាយ និង​ចេះ​យល់ចិត្ត​គ្នា​ទើប​ប្រសើរ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ងាយ​ប្រែប្រួល​ខាង​អារម្មណ៍ គំនិត និង​ពិសេស​ងាយ​ទទួលរង​ផលប៉ះពាល់​កើតចេញពី​ការងារ និង​បញ្ហា​ប្រាក់កាស​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​ការ​មាន​ពាក្យសម្តី ជាមួយ​អ្នកដទៃ ឬ សូម្បីតែ​ក្រុម​សាច់ញាតិ សាច​សារ​លោហិត ថែមទៀត​។​ការប្រកប​ការងារ​ងា​យ​សាង​កំហុស និង​ពិសេស​ចៅហ្វាយនាយ​ច្រើនតែ​កើត​ការមិន​ពេញចិត្ត​ដែល​ធ្វើឱ្យ​កិច្ច​ការជួប​ស្ថាន​ភាពលំបាក​ច្រើនជាង​សព្វមួយដង​។​ចំពោះមុខ​ជំនួញ​ពុំ​សូវ​កាក់កប​ទេ ហើយ​ពិសេស​លាភ​ក៏​មិន​សម្បូ​ណ៍​ឡើយ ដែល​ធ្វើឱ្យ​ជួប​ស្ថានភាព​បញ្ហា​ថវិការ​ច្រើន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ជ្រុលជ្រួស​ពាក្យសម្តី​កាល​ពីមុនមក​គប្បី​ចេះ​អត់ឱន​អ​ព្យា​ស្រ័យ​ឬ​វាចារ​ដោយ​សម្តី​ផ្អែមល្ហែម​ទៅរក​គ្នា​វិញ​ជាការ​ប្រពៃ​បំផុត​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់​ឆ្ងាយ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ទេ គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ការធ្វើ​ជំនួញ​មិនត្រូវ​យកចិត្ត​ឆេវឆាវ ឬ ឆាប់​ជឿ​សម្តី​ក្រុមមនុស្ស​ឡើយ​បើ​ពុំ​នោះទេ​លាភ​ដែល​បម្រុង​ហូរ​ចូល វា​នឹង​ហូរ​ចេញ​ទៅវិញ​ដោយ​ពុំ​ដឹងខ្លួន​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​មាន​ភាព​ស្រស់ស្រាយ និង ផ្អែមល្ហែម​គួរសម ហើយ​បើ​មានរឿង​រាវ​ទំនាស់​ក៏​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​គ្នា​ដែរ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កូនចៅ និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ វិញ​ពុំមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។ ចំណែក​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់ និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ​ងា​យ​ទៅមុខ​ហើយក៏​ងាយ​ថយក្រោយ​ដែរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន ឬ សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។
បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ និង ធ្វើ​អ្វី​តែង​សម្រេច​តាម​គោលដៅ​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ជួបចរចា អ្វី​ឃើញថា​តែងមាន​ការចុះ​សម្រុង​គ្នា​បាន​យ៉ាង​ងាយ​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​រាល់​ឧបទ្រព​មិនល្អ​បាន​ចាកចេញ​ឆ្ងាយ ហើយ​ភាព​សិរី​សួស្តី​បាន​ត្រឡប់​ចូលមក​វិញ​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វីមួយ​លោកអ្នក​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ​មុខទំនិញ​មានការ​លូតលាស់​ទៅមុខ​ដោយ​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕