ដោយ:រ៉ាម៉ន/ភ្នំពេញលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញនិងស្វាមីតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១កញ្ញានេះបានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងពិធីនោះដែរ លោកស្រី កែវ សុខពិសី តំណាងលោកឃួង ស្រេង បានប្រគេនទេយ្យទានជាច្រើនមុខដល់ព្រះសង្ឃ ប្រគេនបច្ច័យដល់ព្រះសង្ឃនិងបច្ច័យសំរាប់កសាងទីអារាមវត្តនេះចំនួនជាង២៧លានរៀលផងដែរ។
ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជា កាលបរិច្ឆេទ ដែលសន្មតទុកថាជា ថ្ងៃ បុណ្យភ្ជុំបិណ្ឌ៕ N