ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ:កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យទីតាំងរង្វង់មូល៥៨ នាភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលបានក្រុងប៉ោយប៉ែតដំឡើងបង្គោលនិងបំពាក់អំពូលភ្លើងសូឡា។

សូមរម្លឹកថា ចំណុចទីតាំងរង្វង់មូលនេះ តែងមានគ្រោះថ្នាក់ចរាចរណ៍ឬបាតុភាពអវិជ្ជមានកើតឡើងជាញឹកញយ ។ ហើយក៏អាក្រក់មើលផងដែរ ។
ដូច្នេះដើម្បីបញ្ចៀសឬបន្ថយបញ្ហាទាំងនោះ រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានគិតគូររៀបចំដំឡើងបង្គោលភ្លើងអំពូលសូឡាម្តងជាពីរដង ប៉ុន្តែវាបានរងការខូចខាតឬត្រូវយានយន្តបំផ្លាញទៅវិញ។នៅលើកនេះ ក្រុងក៏សម្រេចរៀបចំដាំបង្គោលនិងបំពាក់អំពូលភ្លើងសូឡាចំនួន១៥ដើមនិងដាក់ចំណាំងផ្លាត ដែលជាការឧបត្ថម្ភពី លោក លី សៀវផេងនិងភរិយា ជាអាជីវកររស់នៅក្រុងប៉ោយប៉ែត ៕ N