​ប្រែ​សម្រួលៈ​បំណង​(Xinhua)៖​តាំងពី​មុន​មក​ចិន​បានប្រគល់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​៥៣​លាន​ដូសដល់​មី​យ៉ាន់​ម៉ា ជា​ការធានា​ដ៏​រឹងមាំ​មួយ​សំរាប់​សុខាភិបាល​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​​និង​បង្ហាញ​អំពី​ស្មារតី​នៃ​ការស្ថាបនា​សហគមន៍​ចិន​-​មី​យ៉ាន់​ម៉ាជាមួយនឹង​អនាគត​រួមគ្នា​មួយ នេះ​បើ​តាម​លោក ចឹង ជី​ហុង​(Zheng Zhihong)​មន្ត្រី​ស្ថានទូត​ចិន​ប្រចាំ​មី​យ៉ាន់​ម៉ា​។​

​ការលើកឡើង​បែប​នេះ​ធ្វើឡើង​នៅពេល​ចិន​បាន​ប្រគល់​វ៉ាក់សាំង​ចំនួនពីរលាន​ដូស​បន្ថែមទៀ​ត​កាលពី​ថ្ងៃ​សុក្រ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​យ៉ាងហ្គោន​។​

​បុគ្គលិក​បញ្ជូន​កេះ​វ៉ាក់សាំង​ផ្តល់​ដោយ​ចិន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​យ៉ាងហ្គោន​កាលពី​ថ្ងៃ​៩​កញ្ញា​

​ទុន មីន​(Tun Min) អគ្គនាយករង​នៃ​នាយកដ្ឋាសុខាភិបាល​តំបន់​យ៉ាងហ្គោន បាន​និយាយថា មី​យ៉ាន់​ម៉ា​បានទទួល​ជំនួយ​វ៉ាក់សាំង​យ៉ាងច្រើន​ពី​ចិន​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ រួមមាន​​ឧបករណ៍​តេស្តិ៍ វ៉ាក់សាំង ​សម្ភារ​ពេទ្យ និង​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ ដែល​វា​ឆ្លុះបញ្ជាំង​អំពី​កិច្ចសហប្រតិបត្តិការ​ជិ​ត​ស្និទ្ធ​រវាង​មី​យ៉ាន់​ម៉ា​និង​ចិន​៕

​លោក ចឹង ជី​ហុង​(​ស្តាំ​) ចាប់​ដៃ​លោក​ទុន មីន ក្នុងអំឡុងពេល​ប្រគល់​វ៉ាក់សាំង​នៅ​អាកាសយានដ្ឋាន​កាលពី​ថ្ងៃ​សុក្រ​