ដោយ:បញ្ញាសាស្រ្ត/កំពង់ធំ:មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានទូលប្រគេនព្រះសង្ឃនឹងមានប្រសាសន៍ទៅកាន់ប្រជាពុទ្ធបរិស័ទនិងប្រជាពលរដ្ឋឲ្យបន្តរក្សាគម្លាតសុវត្ថិភាពសង្គមនិងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ៣ការពារនិង៣កុំឲ្យបានម៉ឹងម៉ាត់ដើម្បីទប់ស្កាត់ការរីករាយដាលកូវីដ១៩ក្នុងនោះលើកទឹកចិត្តអនុវត្តការធ្វើតេស្តរហ័ស ក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩នៅក្នុងអំឡុងពេលប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ។

ការបញ្ជាក់របស់ លោក ជា ចាន់តូ អគ្គទេសា ភិបាលធនាគារជាតិនៃកម្ពុជា ដូចនេះធ្វើឡើងនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២ក្នុងឱកាសដែលលោកនិង លោកស្រី ព្រមទាំងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌទី១ ដែលបានប្រារព្ធធ្វើនៅវត្តមួយចំនួនស្ថិតនៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ជា ចាន់តូ បានបន្តទៀតថា ទោះបីពេលនេះប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ បានគ្រប់ៗគ្នាក៏ដោយតែករណីឆ្លងជំងឺកូវីដ១៩នៅមាននៅឡើយទេកម្ពុជា។ដូចនេះការអនុវត្តអនាម័យ និងគម្លាតសុវត្ថិភាពដែលជាការណែនាំរបស់ក្រសួងសុខាភិបាល គប្បីត្រូវបន្តអនុវត្តដោយការប្រុងប្រយត្ន័នឹងមានការទទួលខុសត្រូវខ្ពស់ក្នុងការពារការឆ្លងកូវីដ១៩ដើម្បីរួមគ្នាឈានទៅកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍។

លោក ជា ចាន់តូ បានបញ្ជាក់ដែរថាក្នុងពេលនេះយើងត្រូវចេះរៀបចំខ្លួនរស់នៅក្នុងគន្លងថ្មីជាមួយកូវីដ១៩ រហូតវារលាយបាត់ពីភពផែនដីយើង។

សូមបញ្ជាក់ថាជាការកត់សម្គាល់នៅក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះតាមទីវត្តអារាមនីមួយៗក្នុងស្រុកសន្ទុកជារួមគឺបានអនុវត្តដោយការប្រុងប្រយត្ន័ខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីឲ្យប្រជាពុទ្ធបរិស័ទកម្ពុជាបានចូលរួមក្នុងពិធីភ្ជុំបិណ្ឌប្រកបដោយសុវត្ថិភាពក្នុងគន្លងថ្មីនៃបរិបទកូវិដ១៩ពិសេសទៀតនោះគឺធានាការកុំឲ្យមានការឆ្លងនៅក្នុងពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនេះមានរបៀបរៀបរយនិងមានសណ្ដាប់ធ្នាប់ល្អ។

នៅក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងថ្ងៃកាន់បិណ្ឌទី១នេះដែរលោក ជា ចាន់តូ និងលោកស្រីក៏បានវេរបច្ច័យប្រគេនបច្ច័យចំពោះព្រះ​សង្ឃ​សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌនិងបានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់តាមវត្តនីមួយៗផងដែរ៕សរន