ឆ្នាំជូត

 

រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ បើចង់ពឹងពាក់នរណាម្នាក់តែងទទួលបានការឆ្លើយតបជាលទ្ធផលល្អៗមកវិញ។ការប្រកបការងារដោយសារដួងរាសីរខ្ពស់ពីទិសខាងកើតភ្លឺយ៉ាងចិញ្ចាចចិញ្ចែង ដូច្នេះហើយដំណើរជីវិតមានជោគជ័យគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកខ្លួនបន្តិចវិញខ្លះ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។
រីឯបញ្ហាគូស្នេហ៍មិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕

 

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម ។មុននឹងជួបនូវក្តីសម្រេចអ្វីមួយនោះលោកអ្នកតែងជូបនូវឧបសគ្គរារាំងចំពោះមុខខ្លះហេតុនេះបើមានជួប

ឧបសគ្គអ្វីមួយមិនត្រូវរុញរាឡើយ។ការប្រកបការងារនៅថ្ងៃនេះជួបនូវភាពប្រទាំងប្រទើស និងពិសេសឱ្យប្រយ័ត្នកិច្ចការ

ធម្មតាបង្កជាកំហុសឆ្គង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការ

រកប្រាក់ចំណូលបន្តិច ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់៕

 

ឆ្នាំខាល

 

រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនអាចប្រមាថបានទេ បើពុំនោះទេពិតជាជួបនូវផលលំបាកនាថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។ការប្រកបការងារទោះលោកអ្នកធ្វើអ្វីមួយត្រូវសន្សឹមៗនឹងប្រយ័ត្នប្រយែង និងមិនត្រូវប្រកបកិច្ចការងារអ្វីសំខាន់ពេកឡើយពីព្រោះថាងាយជួបនូវបញ្ហាចម្រូងចម្រាសជាងសព្វមួយដង។
អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
សម្ព័ន្ធស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕

 

ឆ្នាំថោះ

 

រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងមានភាពស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។ការប្រកបការងារក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគ្រាន់កក់ក្តៅផ្លូវចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕

 

ឆ្នាំរោង

 

រាសីល្អជាមធ្យម។នៅថ្ងៃនេះមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយ ពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ពីព្រោះគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។ការប្រកបការងារមិនអាចធ្វេសប្រហែសបានឡើយពីព្រោះថាងាយជះផលអាក្រក់ណាស់។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាកម្លោះក្រមុំមានការនឿយណាយនិងបង្កជម្លោះជាមួយគ្នាច្រើន៕

 

ឆ្នាំម្សាញ់

 

រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរសោះឡើយ ពិសេស ការសម្រេចចិត្តអ្វីមួយងាយទទួលរងប៉ះទង្គិចនិងខកបំណងច្រើនគប្បីមានការប្រយ័ត្នប្រយែង។សម្រាប់ផលល្អរបស់លោកអ្នកគឺការចាត់ចែងការងារចាស់ឬកិច្ចការងារនៅសល់ពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។មុខជំនួញតូចធំពុំមានអ្វីប្រែប្រួលច្រើនឡើយគឺនៅតែជួបការលំបាកភាគច្រើនដដែលទេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានការរកាំចិត្ត និងមានរឿងខ្វាយខ្វល់ចំពោះគ្នាមិនតិចដែរទេ៕

 

ឆ្នាំមមី

 

រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលល្អនោះ

មានច្រើនជាងផលមិនល្អជាងសព្វមួយដង។ចំណែកការប្រកបការងារក៏មិនអាចប្រមាថបានដែរ បើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕

 

ឆ្នាំមមែ

 

រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារមានភាពស្រុះស្រួល និងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។នៅថ្ងៃនេះបើលោកអ្នកទំនាក់ទំនងអ្វីមួយតែងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕

 

ឆ្នាំវក

 

រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះធ្វើឱ្យមានការផ្លាស់ប្តូរខាងអារម្មណ៍ ដូចនេះការរស់នៅក្នុងផ្ទះសម្បែងគប្បីមានការប្រយ័ត្នប្រយែង ទើបគ្មានជម្លោះវិវាទកើតឡើង។ការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយទើបគ្មានបញ្ហាណាមួយចោទឡើងចំពោះគ្នា។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕

 

ឆ្នាំរកា

 

រាសីល្អជាមធ្យម។ការរស់នៅត្រូវរក្សាភាពនឹងធឹងទោះមានបញ្ហាអ្វីក៏ដោយ ពីព្រោះថាងាយកើតរឿងរាវជាមួយសាច់ញាតិឬមិត្តភក្តិទៀតផង។នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងមានកំហុសច្រើន ហើយពិសេសក្រុមមនុស្សដែលបង្ករឿងថ្នាំងថ្នាក់ក៏ច្រើនផងដែរ។ដូចនេះលោកអ្នកមុនធ្វើអ្វីមួយគប្បីមានការត្រិះរិះឱ្យបានច្បាស់លាស់ទើបមិនកើតការភ្លាំងភ្លាត់នាំសោកស្តាយនៅពេលក្រោយពិសេសបញ្ហាប្រាក់កាសតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីឈ្លក់វង្វេងតែសេចក្តីស្នេហាពេកត្រូវរកពេលវេលាបំពេញការងារឬរៀនសូត្រទើបជាការប្រពៃបំផុត៕

 

ឆ្នាំច

 

រាសីល្អជាមធ្យម។ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកដោយប្រការណាមួយ។នៅថ្ងៃនេះការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុង ហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំកុរ

 

រាសីល្អជាមធ្យម។ទាំងស្រ្តីបុរស ការរស់នៅថ្ងៃនេះលោកអ្នកជួបនូវរឿងរាវប្រទាំងប្រទើសខ្លះៗចូលយាយី ពិសេសឱ្យប្រយ័ត្នបញ្ហាគ្រោះចាញ់បោកគេបន្តិច។ការប្រកបការងារថ្ងៃនេះបើចង់បំពេញចិត្តនរណាម្នាក់នោះមិនងាយបាន

ដូចបំណងឡើយ ពិសេសមានតែគេអាចស្តីបន្ទោសបន្ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕