ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប្រេងធ្លាក់ថ្លៃក្នុងជំនួញនៅអាស៊ីនាព្រឹកថ្ងៃចន្ទដោយសារតែលទ្ធភាពនៃការដំឡើងអត្រាកាប្រាក់បន្ថែមទៀតនៅអាម៉េរិកនិងអឺរ៉ុបដើម្បីទប់ទល់នឹងអតិផរណា និងការរឹតបន្តឹងប្រឆាំងកូវីដ១៩នៅចិន។
ប្រេងឆៅBrentបានធ្លាក់ចុះ៧៨សេនមកនៅត្រឹមថ្លៃ៨៦,០១ដុល្លារក្នុងមួយបារ៉ែលក្រោយវាឡើង៤,១ភាគរយកាលពីថ្ងៃសុក្រនិងប្រេងWTIនៅអាម៉េរិកចុះ៧៣សេនមកនៅត្រឹម៩២,១១ដុល្លារក្រោយឡើង៣,៩ភាគរយពេលបិទផ្សារកាលពីថ្ងៃសុក្រ។
ប្រេងបានឡើងថ្លៃបន្តិចកាលពីសប្តាហ៍មុនដោយសារតែការកាត់បន្ថយផលិតកម្មប្រេងពីបណ្តាប្រទេសនាំចេញប្រេង(OPEC)និងសម្ពន្ធមិត្តរួមមានរុស្ស៊ីហៅថាOPEC+តែត្រូវទប់មកវិញដោយសារការបិទខ្ទប់ជាបន្តនៅចិន ដែលជាប្រទេសនាំចូលប្រេងធំបំផុតក្នុងលោក។
តំរូវការប្រេងនៅចិនក្នុងឆ្នាំនេះអាចធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍មកនេះនៅពេលរដ្ឋាភិបាភិបាលទីក្រុងប៉េកាំងរក្សាទុកវិធានការកូវីដសូន្យដោយបង្ខំអោយអ្នកស្រុកក្នុងតំបន់ផ្ទុះជំងឺនៅតែក្នុងផ្ទះក្នុងអំឡុងពេលឈប់សម្រាកត្រូវធ្វើដំណើរច្រើននិងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ។
វីវ៉េក ដា( Vivek Dhar) អ្នកវិភាគនៅធនាគារអូស្ត្រាលីបាននិយាយថា«ការបារម្ភអំពីតំរូវការផ្តោតលើផលប៉ះពាល់បណ្តាលមកពីការដំឡើងអត្រាកាប្រាក់និងគោលនយោបាយកូវីដេបស់ចិន»។
សូមបញ្ជាក់ថា ធនាគារកណ្តាលអឺរ៉ុបនិងអាម៉េរិក កំពុងត្រៀមបង្កើនអត្រាកាប្រាក់បន្ថែមទៀតដើម្បីដោះស្រាយអតិផរណាដែលនឹងធ្វើអោយប្រាក់ដុល្លារឡើងថ្លៃទល់នឹងរូបិយប័ណ្ណផ្សេងៗនិងធ្វើអោយប្រេងដែលកំណត់ថ្លៃដោយប្រាក់ដុល្លារក៏កាន់តែថ្លៃឡើងសំរាប់វិនិយោគិន៕
តំរូវការប្រេងនៅចិនក្នុងឆ្នាំនេះអាចធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍មកនេះនៅពេលរដ្ឋាភិបាភិបាលទីក្រុងប៉េកាំងរក្សាទុកវិធានការកូវីដសូន្យ