ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ាន បានប្រកាសបើកជាផ្លូវការនូវក្លឹប សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Club)នៅក្នុងវេទិកាភាពជាអ្នកដឹកនាំនិងភាពជាដៃគូអាស៊ានឆ្នាំ ២០២២ ដែលបានប្រព្រឹត្តធ្វើនាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ក្លឹបសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Club)នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមាហរ ណកម្ម សេដ្ឋកិច្ចអាស៊ានឱ្យកាន់តែជិតស្និទ្ធតាមរយៈការចូលរួមតាមដាន,វាយតម្លៃនិងផ្តល់អនុសាសន៍ឯករាជ្យនិងប្រកបដោយវិជ្ជាជីវៈលើការអនុវត្តកិច្ចព្រមព្រៀង ទាំងឡាយ ដែលថ្នាក់ដឹកនាំអាស៊ានបានសម្រេចជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)និងកិច្ចព្រម ព្រៀងដ៏ទៃពាក់ព័ន្ធនឹងសរសរស្តម្ភសេដ្ឋកិច្ច ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វីកនិងវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្នុងការបង្កើតឡើងនូវតំបន់ សេដ្ឋកិច្ច ឬ វិនិយោគបៃតង (Green Economic or Investment Zone)។

សម្តេចមានប្រសាសន៍ថា៖ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ,សម្តេចបានស្នើបង្កើតឡើងនូវក្រប ខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្តើរៗទៅជាសហគមន៍ដែលមានចីរភាព,ប្រសិទ្ធភាពប្រើប្រា ស់ធនធាននិងភាពធន់ឈរលើស្មារតីនេះ,សម្តេចសូមស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វីកនិងវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្នុងការបង្កើ តឡើងនូវតំបន់សេដ្ឋកិច្ចឬ វិនិយោគបៃតង (Green Economic or Investment Zone)។ ជាមួយនឹងការដាក់ ឱ្យចូលធរមាននូវច្បាប់ស្ដីពីវិនិយោគថ្មីនា ពេលថ្មីៗកន្លងទៅនេះ,កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់តំបន់សេដ្ឋកិច្ចបៃតងដំបូងគេបង្អស់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសគាំទ្រការបង្កើតឡើងនូវមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Development Fund)ដែលនឹង ចូលរួមចំណែកក្នុងបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI),និងបំពាក់នូវជំនាញនិងឧបករណ៍ចាំបាច់ដល់កម្លាំងពលកម្មកម្ពុជាក្នុងសម័យបដិវត្តន៍ ឧស្សាហកម្ម ទី ៤ នេះ ៕