ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្ទោក​

​គុណសព្ទ​

​ដែល​ក្រំ​, ​ទក់​
​ឈើ​សាច់​ស្ទោក ។​
​ដែល​ខកខាន​ឬ​ស្ទាក់ស្ទើរ​ទៅ​ពុំរួច​
​ស្ទោកដំណើរ ។​
​ជ្រេញ ឬ​ក្រំចិត្ត​, រួញ​, ​រួញរា​
​ស្ទោកចិត្ត​, ​ស្ទោកគំនិត ។​

​ស្កះ​

​គុណសព្ទ​

​ស្អេក​, ​ដាស​ស្ទើរ​ប្រគរ​លើ​គ្នា​
​ផ្លែ​ស្កះ​, ​ពង​ចៃ​ស្កះ ( ម​. ព​. ស្អេក ផង ) ។​

ស្កៀប​

​កិរិយាសព្ទ​

​មាន​អាការ​ស្ទើរ​ប្រាត់​ស្ទើរ​រមាស់​, ​ចេញ​អាការ​ស្អុះស្អាប់​រសឹបរសាវ​អស់ទាំង​ខ្លួន​
​ចូល​កើបស្រូវ​ក្នុង​ជង្រុក​ស្កៀប​អស់ទាំង​ខ្លួន ។​
​ព​. ​ប្រ​. ​ស្កៀបរមាស់ មោះមៃ​, ​ទាស់​អធ្យាស្រ័យ​គ្នា​
​នៅ​ជាមួយគ្នា​ជា​សុខ ឥត​ដែល​ស្កៀបរមាស់​ទេ ។​
​មិន​ស្កៀប​ចិត្ត មិន​ស្កប់ចិត្ត ឬ​មិន​ញញើត​, ​មិន​ព្រឺរោម​មួយ ។ មិន​ស្កៀប​ជើងធ្មេញ មិន​បាត់​ឃ្លាន ( ព្រោះ​អាហារ​តិចតួច​ពេក ) ។​

គុណសព្ទ​

​ស្កាក​

នាមសព្ទ​

​ធ្នើរ​ក្នុង​គេហដ្ឋាន សម្រាប់​ដាក់​ទើរ​អីវ៉ាន់​ស្រាលៗ​
​ដាក់រ​មូរកន្ទេល​ទើរ​លើ​ស្កាក ។​

​ស៊ឹង​

​និបាតសព្ទ​

( ព​. សា​. ) ស្ទើរនឹង​, វិះ​នឹង​
​ពិបាក​ស៊ឹង​ស្លាប់ ។​
​ស៊ឹងនឹង ឬ ស៊ឹង​តែ​នឹង និ​. ស្ទើរនឹង ឬ ស្ទើរតែ​នឹង​
​ពិបាកចិត្ត​ស៊ឹងនឹង​ទ្រាំ​មិនបាន ។​